ព័ត៌មានអន្ដរជាតិ
ដំរី ផ្អើលរត់ជាន់ហ្វូងមនុស្សក្នុងពិធីបំបួសកូននាគ រងរបួសជាច្រើននាក់
ប្រទេសថៃ ÷ មនុស្សចំនួនជាង ១០នាក់ ក្នុងចំណោមរាប់ពាន់នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារដំរីផ្អើលរត់ជាន់ ក្នុងពិធីបំបួសកូននាគ នៅខេត្តបុរីរ៉ាំ ប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ ល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិណងវេវ ឃុំមឿងហ្វែក ខេត្តបុរីរ៉ាំ ប្រទេសថៃ គឺនៅក្នុងពិធីបំបួសនាគ ដោយសារតែនៅក្នុងតំបន់នោះ មានទំនៀមទម្លាប់ត្រូវឱ្យកូននាគ ជិះលើខ្នងដំរី ហើយធ្វើការបាចទានទៅលើហ្វូងមនុស្សដែលបានចូលរួមកំសាន្ត។

មុននិងចាប់ផ្តើមកម្មវិធី គណៈកម្មការបានប្រកាសជាញឹកញាប់ដោយហាមមិនឱ្យមនុស្សចូលទៅក្បែជើងដំរីជាដាច់ខាត ។ លុះពេលកម្មវិធីបានចាប់ផ្តើម មនុស្សម្នាបានរត់ចូលទៅរើសទានប្រសេចប្រសាច ដោយឡែកក្រុមក្មេងៗ បានចូលទៅរើសកៀកៗនិងដំរី ហើយខ្លះក៏បានរត់ចូលទៅរើសនៅក្រោមពោះដំរីថែមទៀត ធ្វើឱ្យសត្វដំរីឈ្មោលមួយក្បាល ដែលមានអាយុ៥ឆ្នាំ ហាក់មួរម៉ៅ បានស្ទុះរត់កាត់ហ្វូងមនុស្ស បង្កឱ្យជាច្រើននាក់។
ភ្លាមៗនោះដែរ សមត្ថកិច្ចថៃបានដឹកបញ្ជូនជនរងគ្រោះទាំងអស់ ទៅកាន់មន្ទីរពេទ្យ ព្រមទាំងបានហៅម្ចាស់កម្មវិធីមកសម្របសម្រួលដោយចរចារកដំណោះស្រាយទៅលើអ្នករបួសទាំងនោះ ដើម្បីបញ្ចប់បញ្ហា៕ អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


