ព័ត៌មានអន្ដរជាតិ
សមាជិកសភាគណបក្សប្រឆាំងថៃ អារ ដៃខ្លួនឯងនៅក្នុងសភាដើម្បីតវ៉ាប្រឆាំងនឹងការបង្ក្រាបលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ
កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា សមាជិកសភានៃគណបក្សភឿថៃលោក Visan Techatirawat បានអារដៃខ្លួនឯងដោយកាំបិតនៅឯសភា នៅក្នុងអ្វីដែលគាត់បាននិយាយថាជាការតវ៉ាប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេង ។
លោក Visan បានអារដៃឆ្វេងរបស់លោកចំនួន ៣ ដងដោយកាំបិតចិតផ្លែឈើក្នុងអំឡុងពេលថ្ងៃទី ២ នៃការជជែកដេញដោលពិសេសអំពីវិបត្តិនយោបាយ ។ ក្រោយមកគាត់បានពន្យល់ថា គាត់មិនចង់ឲ្យនិស្សិតត្រូវបង្ហូរឈាមនោះទេ ។

លោកបានបន្ថែមថា លោកធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ ១៩៨៦ ប៉ុន្តែនៅតែមិនទាន់រកវិធីដោះស្រាយបញ្ហានយោបាយបាននៅឡើយទេ ហើយលោកក៏មិនចង់ឃើញភាពចលាចលប្រែទៅជាបង្ហូរឈាមដែរ ។
ទន្ទឹមនោះសមាជិកសភាដទៃទៀតបានបង្ហាញពីការតក់ស្លុត និងស្រងាកចិត្ត នៅពេលដែលលោក Visan បានអារដៃខ្លួនឯងនៅក្នុងសភាបែបនេះ ។ ក្រោយមកលោក Chuan Leekpai ប្រធានសភាបានហៅបុគ្គលិកពេទ្យឲ្យជួយលោក Visan មុនពេលលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។
ក្រោយមកគាត់បានសុំទោសសមាជិកសភាចំពោះការភ្ញាក់ផ្អើលដែលបណ្តាលមកពីសកម្មភាពរបស់គាត់ ។ លោកបានពន្យល់ថា លោកបានធ្វើបែបនេះដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់រដ្ឋាភិបាលលើបាតុកម្មអហិង្សានៅទីក្រុងបាងកកនៅថ្ងៃទី ១៧ ខែតុលា នៅពេលដែលប៉ូលិសបានប្រើកាណុងបាញ់ទឹកដែលពោរពេញទៅដោយសារធាតុគីមីទៅលើក្រុមអ្នកតវ៉ា ។

លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ គួរតែស្តាប់ការទាមទាររបស់ក្រុមអ្នកតវ៉ាជាជាងប្រើកម្លាំងប្រឆាំងនឹងពួកគេ ។ លោកបានបន្ថែមថា គាត់បានខ្ចីកាំបិតពីអ្នកបម្រើនៅឯសភា ហើយមិនបានប្រាប់ក្រុមគ្រួសាររបស់គាត់អំពីផែនការអារដៃខ្លួនឯងនេះនោះទេ ។
គួររម្លឹកផងដែរ អស់រយៈពេល ៤ ខែកន្លងមកនេះការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងបាងកក និងបណ្តាខេត្តនានាបានអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការធ្វើកំណែទម្រង់របបរាជាធិបតេយ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ក្រុមបាតុករថៃដង្ហែញ្ញត្តិទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ចុចអាន ៖ ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពីបទលួចខោអាវទ្រនាប់របស់ស្រីៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


