ព័ត៌មានអន្ដរជាតិ
កងទ័ព រុស្ស៊ី បាញ់ស្រោចកាំភ្លើងធំ ឈានដល់ការដណ្ដើមយកទីក្រុងសំខាន់របស់តំបន់ Donbass
កងកម្លាំងរុស្ស៊ីបានអះអាងថា ពួកគេកំពុងឡោមព័ទ្ធ និងឈានដល់ការដណ្តើមយកទីក្រុងសំខាន់ Bakhmut នៃតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ។

កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានបាញ់ស្រោចកាំភ្លើងធំលើផ្លូវចូលចុងក្រោយទៅកាន់ទីក្រុង Bakhmut ដែលនាំឲ្យទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាបំផុតក្នុងសង្គ្រាមមួយនេះ ។
ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បាននិយាយកាលពីថ្ងៃសុក្រថា ឥឡូវនេះទីក្រុង Bakhmut កំពុងត្រូវបានឡោមព័ទ្ធស្ទើរតែទាំងស្រុង ហើយទាហានរុស្ស៊ីនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងរ៉ែអំបិលភាគខាងកើតមួយនេះ ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា រុស្ស៊ីបានបាញ់ផ្លោងយ៉ាងខ្លាំងលើផ្លូវដែលនាំទៅដល់ភាគខាងលិចនៃទីក្រុង Bakhmut ខណៈស្ពានមួយនៅទីក្រុង Khromov ដែលនៅជាប់គ្នានោះ ក៏រងការខូចខាតដោយការបាញ់ផ្លោងពីរថក្រោះរបស់រុស្ស៊ីផងដែរ ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky អះអាងថា ទ័ព អ៊ុយក្រែន កំពុងខ្វះអាវុធ ៤ ប្រភេទប្រើទប់ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


