ព័ត៌មានអន្ដរជាតិ
លោក Zelensky អះអាងថា ទ័ព អ៊ុយក្រែន កំពុងខ្វះអាវុធ ៤ ប្រភេទប្រើទប់ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងខ្វះកាំភ្លើងធំ គ្រាប់រំសេវ យន្តហោះចម្បាំង និងរថក្រោះ ដើម្បីទប់ទល់នឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីឡាតវីលោក Egils Levits នៅទីក្រុង Lvov, លោក Zelensky បានអះអាងថា អ៊ុយក្រែនកំពុងខ្វះខាតសព្វាវុធទាំងនេះ ដូច្នេះលោកខាងលិចត្រូវតែពន្លឿនការដឹកជញ្ជូនវាមកកាន់អ៊ុយក្រែន ។
លោក Zelensky បាននិយាយថា “កាំភ្លើងធំគឺជាវត្ថុលេខមួយដែលយើងត្រូវការ ហើយយើងក៏ត្រូវការគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើនផងដែរ ។ អ៊ុយក្រែនត្រូវការកាំភ្លើងធំមិនមែនដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ ប៉ុន្តែយើងត្រូវដណ្តើមយកតំបន់ដែលទីក្រុងកៀវ នៅតែបន្តចាត់ទុកជារបស់ខ្លួនមកវិញ ។
ដោយឡែកពាក់ព័ន្ធនឹងតម្រូវការរថក្រោះ និងយន្តហោះចម្បាំងវិញ លោក Zelensky បានលើកឡើងថា “យើងពិតជាត្រូវការអាវុធទាំងនេះ ហើយមិនមែនគ្រាន់តែនិយាយចោល ឬសន្យាខ្យល់នោះទេ” ។
លោក Zelenksy បានបញ្ជាក់ទៀតថា “កងទ័ពរបស់យើងទទួលបានការបណ្ដុះបណ្ដាលរួចហើយ ដូច្នេះរង់ចាំតែការដឹកជញ្ជូនអាវុធមកកាន់អ៊ុយក្រែន ហើយប្រើប្រាស់វាប៉ុណ្ណោះ មិនមែនគ្រាន់តែបង្ហាត់ហើយ ទុកពួកគេចោលនោះទេ” ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីដែលលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកការលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអូសបន្លាយពេល ១ ឆ្នាំហើយ ខណៈរហូតមកដល់ពេលនេះ ក៏មិនទាន់មានសញ្ញាថមថយនៅឡើយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


