ព័ត៌មានអន្ដរជាតិ
អាមេរិក មិនមើលឃើញសញ្ញាថា រុស្ស៊ីមានចេតនាប្រើអាវុធប្រល័យលោក នៅអ៊ុយក្រែនទេ (មានវីដេអូ)
លោក John Kirby អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយនៅថ្ងៃអង្គារទី២៨ខែមីនាថា សហរដ្ឋអាមេរិកមិនបានឃើញសញ្ញាណាមួយដែលបង្ហាញថា ប្រទេសរុស្ស៊ី មានបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀត នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។

នៅពេលសួរអំពីកិច្ចព្រមព្រៀងរបស់ទីក្រុងមូស្គូជាមួយទីក្រុង Minsk ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅប្រទេសបេឡារុស, លោក Kirby បានលើកឡើងថា “ចាប់តាំងពីការប្រកាសនេះ យើងមិនឃើញចលនាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬប្រភេទណាមួយនោះទេ ហើយយើងក៏ពិតជាមិនបានឃើញការចង្អុលបង្ហាញណាមួយដែលថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានធ្វើការសម្រេចចិត្តប្រើប្រាស់អាវុធប្រល័យលោកនៅក្នុងប្រទេសអ៊ុយក្រែនដែរ”។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី២៥ខែមីនា លោក ពូទីន បានប្រកាសថា លោកនិងសមភាគីបេឡារុស Alexander Lukashenko បានព្រមព្រៀងគ្នាថា រុស្ស៊ីអាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ដោយមិនបំពានលើកាតព្វកិច្ចមិនរីកសាយភាយជាអន្តរជាតិ។
លោកពូទីននិយាយថា ការសាងសង់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នឹងបញ្ចប់នៅថ្ងៃទី០១ខែកក្កដា ខណៈការបណ្តុះបណ្តាលក្រុមការងារនឹងចាប់ផ្តើមនៅខែក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


