ព័ត៌មានអន្ដរជាតិ
ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស
អង្គការណាតូ បានថ្កោលទោសនូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវរបស់រុស្ស៊ី បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu និយាយថា សម្ព័ន្ធមិត្តណាតូ នឹងធ្វើសកម្មភាព ចំពោះការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន ។
សម្ព័ន្ធមិត្តយោធាមួយនេះ ក៏បានចោទប្រកាន់រុស្ស៊ីដែរថា បានបំពានឥតឈប់ឈរនូវការប្តេជ្ញាចិត្តគ្រប់គ្រងអាវុធរបស់ខ្លួន រួមទាំងការសម្រេចចិត្តរបស់ប្រទេសនេះក្នុងការផ្អាកសន្ធិសញ្ញា NEW START ដែលជាកិច្ចព្រមព្រៀងចុះហត្ថលេខាក្នុងឆ្នាំ២០១០ ដើម្បីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ី ហើយផ្តល់អំណាចឲ្យគ្នាក្នុងការត្រួតពិនិត្យអាវុធគ្នាទៅវិញទៅមក ។
ទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកមិនជឿថា រុស្ស៊ីកំពុងរៀបចំប្រើអាវុធនុយក្លេអ៊ែរឡើយ ខណៈស្របពេលជាមួយគ្នានោះដែរ អ៊ុយក្រែន ក៏បានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលអាចកើតមាន ក្រោយការប្រកាសរបស់លោកពូទីន កាលពីចុងសប្តាហ៍ ដោយអ៊ុយក្រែននិយាយថា ទង្វើនេះគឺរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេលវែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


