ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ព្រោះតែបដិវត្តន៍ពណ៌របស់ អាមេរិក ទើបផ្ទុះសង្គ្រាមនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា ការប្រើប្រាស់បដិវត្តន៍ពណ៌របស់អាមេរិក និងការគាំទ្របដិវត្តន៍ Maidan ឆ្នាំ ២០១៤ ដែលជាការតវ៉ាដ៏ធំនាំទៅដល់ការទម្លាក់លោកប្រធានាធិបតី Viktor Yanukovych គឹជាដើមចមធ្វើឲ្យផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ។

លោក ពូទីន បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ីលោកស្រី Lynne Tracy ថា “អាមេរិកបានប្រើគោលនយោបាយបដិវត្តន៍ពណ៌ និងការគាំទ្រដល់រដ្ឋប្រហារនៅទីក្រុងកៀវកាលពីឆ្នាំ ២០១៤ ហើយនៅទីបំផុតបាននាំទៅរកវិបត្តិអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ” ។
ប្រធានាធិបតីរូបនេះបញ្ជាក់ទៀតថា គោលនយោបាយរបស់សហរដ្ឋអាមេរិកក៏បានរួមចំណែកអវិជ្ជមានផងដែរ ដល់ការចុះខ្សោយនៃទំនាក់ទំនង រុស្ស៊ី-អាមេរិក ហើយបច្ចុប្បន្ននេះមាន “វិបត្តិយ៉ាងជ្រាលជ្រៅ” នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ដែលពិភពលោកកំពុងពឹងផ្អែកដោយផ្ទាល់ទាំងលើសន្តិសុខ និងស្ថិរភាពមួយនេះ ។

យោងតាមលោក ពូទីន វិបត្តិក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិកគឺផ្អែកលើ “វិធីសាស្រ្តផ្សេងគ្នាចំពោះការបង្កើតសណ្តាប់ធ្នាប់ពិភពលោកទំនើប” ហើយទីក្រុងមូស្គូតែងតែតស៊ូមតិក្នុងការកសាងទំនាក់ទំនងជាមួយអាមេរិកលើគោលការណ៍សមភាព និងការគោរព ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ បន្ទាប់ពីកងកម្លាំងទីក្រុងមូស្គូបើកការលុកលុយលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោកស្រី Tsai និយាយផ្គើន ចិន ក្រោយជួបជាមួយប្រធានសភា អាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


