ព័ត៌មានអន្ដរជាតិ
លោកស្រី Tsai និយាយផ្គើន ចិន ក្រោយជួបជាមួយប្រធានសភា អាមេរិក
ថ្លែងក្រោយជំនួបជាមួយប្រធានសភាអាមេរិកគឺលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា, ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្តេជ្ញាថា នឹងមិនខ្វល់ពីការគាបសង្កត់ណាមួយរបស់ប្រទេសចិនឡើយ ។

លោកស្រី Tsai បាននិយាយនៅឯអាកាសយានដ្ឋានមួយរបស់អាមេរិក ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសក្វាតេម៉ាឡា និងបេលី ថា ទោះបីជារដ្ឋាភិបាលចិនមានការខឹងសម្បារយ៉ាងណាក៏ដោយ ប៉ុន្តែមេដឹកនាំទាំងអស់បានបង្ហាញការគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់តៃវ៉ាន់ក្នុងការលើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ។
ទោះជាយ៉ាងណា ចិនមិនបាននៅស្ងៀមចំពោះបញ្ហានេះនោះទេ ដោយទីបញ្ជាការភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសធ្វើសមយុទ្ធយោធារយៈពេល ៣ ថ្ងៃនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ចាប់ពីថ្ងៃសៅរ៍នេះតទៅ ។

ទីបញ្ជាការបាននិយាយថា សមយុទ្ធនេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹង “ឯករាជ្យភាពតៃវ៉ាន់” ជាពិសេសការឃុបឃិតរបស់កងកម្លាំងបំបែកខ្លួនជាមួយកងកម្លាំងខាងក្រៅ ហើយបានចាត់ទុកសកម្មភាពនេះថាជាការបង្កហេតុ ។
គួរបញ្ជាក់ថា ជំនួបរវាងលោក Kevin McCarthy ជាមួយនឹងលោកស្រី Tsai Ing-wen គឺជាលើកទីមួយហើយដែលប្រធានសភាអាមេរិក បានជួបមេដឹកនាំតៃវ៉ាន់នៅលើទឹកដីនៃសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


