ព័ត៌មានអន្ដរជាតិ
រឹបអូសវត្ថុតាងមួយចំនួនពីផ្ទះជនសង្ស័យបំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន
ប៉ូលិសបានរឹបអូសយកវត្ថុតាងមួយចំនួនពីផ្ទះរបស់ជនសង្ស័យ Kimura Ryuji វ័យ ២៤ឆ្នាំ ដែលរងការចោទប្រកាន់ពីបទគប់ឧបករណ៍បំផ្ទុះឆ្ពោះទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា។

ជនសង្ស័យ Kimura Ryuji ត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗនៅនឹងកន្លែង នៅពេលបុរសរូបនេះព្យាយាមបំផ្ទុះវេទិការបស់នាយករដ្ឋមន្ត្រី ពេលលោកហៀបនឹងថ្លែងសុន្ទរកថានៅឯកំពង់ផែនេសាទមួយក្នុងទីក្រុង Wakayama ភាគខាងលិច។
តាំងពីពេលចាប់ខ្លួនរហូតមកទល់ពេលនេះ ជនសង្ស័យមិនបានឆ្លើយតបអ្វីទាំងអស់ ខណៈប៉ូលិសបានទៅដល់ផ្ទះរបស់គេនៅក្នុងទីក្រុង Kawanishi ខេត្ត Hyogo និងចុះឆែកឆេរយ៉ាងលម្អិត ព្រមទាំងរកឃើញវត្ថុតាងមួយចំនួននៅក្នុងបន្ទប់។

ក្រុមស៊ើបអង្កេតដកហូតបានប្រអប់ក្រដាសកាតុងជាង ១០ប្រអប់ ដែលគេជឿថា មានពាក់ព័ន្ធនឹងជនសង្ស័យ មុនពេលគេចេញប្រតិបត្តិការ។ ជាមួយគ្នានោះ ប៉ូលិសបានរឹបអូសយកកុំព្យូទ័រផ្ទាល់ខ្លួនមួយគ្រឿង ទូរសព្ទដៃមួយគ្រឿង និងគ្រាប់រំសេវមួយចំនួនផងដែរ។

សមាជិកគ្រួសារដែលរស់នៅជាមួយជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា នៅយប់មុនពេលកើតហេតុ Kimura Ryuji បាននៅផ្ទះ ប៉ុន្តែគេស្រាប់តែបាត់នៅព្រឹកបន្ទាប់។
ដោយឡែកចំពោះ Kimura ពុំបានផ្តល់ចម្លើយអ្វីឱ្យអ្នកស៊ើបអង្កេតអំពីហេតុការណ៍បំផ្ទុះនោះទេ។ ពេលនេះប៉ូលិសកំពុងរៀបចំផែនការវិភាគទិន្នន័យនៅលើឧបករណ៍អេឡិចត្រូនិករបស់គេ និងសម្ភាសន៍អ្នកពាក់ព័ន្ធដើម្បីកំណត់ពីមូលហេតុ ដែលបណ្តាលឱ្យគេគប់គ្រាប់បែក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHK
ចុចអាន៖ ស្លាប់ជនស៊ីវិល ៥៦នាក់ និងរងរបួសជិត ៦០០នាក់ ក្នុងការប៉ះទង្កិចគ្នា នៅស៊ូដង់
ចុចអាន៖ នេះវីដេអូក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រី Kishida Fumio
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


