ព័ត៌មានអន្ដរជាតិ
នេះវីដេអូក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រី Kishida Fumio
កាលពីព្រឹកថ្ងៃសៅរ៍ កន្លងទៅ កើតមានហេតុកាណ៍បំផ្ទុះគ្រាប់បែកផ្សែង នៅកន្លែងថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ដែលភ្លាមៗប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Kimura Ryuji វ័យ ២៤ឆ្នាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន NHK បានឱ្យដឹងថា នៅម៉ោងប្រហែល ១១:២៩ ព្រឹក នាយករដ្ឋមន្ត្រី Kishida Fumio បានទៅដល់កំពង់ផែ Saikazaki ។ ពេលនោះហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅជិតកំពង់ផែដែលលោក Kishida គ្រោងនឹងថ្លែងសុន្ទរកថា។ ភ្លាមៗមានបុរសធ្វើខ្លួនគួរឱ្យសង្ស័យ ត្រូវបានប៉ូលិសចាប់ក្រៀកជាប់។

ពេលត្រូវចាប់ខ្លួន បុរសជាជនសង្ស័យបានពាក់វ៉ែនតា ម៉ាសមុខ ហើយស្ពាយកាបូបពណ៌ប្រផេះ នៅខាងក្រោយ។ ប្រហែល ៥០វិនាទី បន្ទាប់ពីត្រូវចាប់ខ្លួន ការផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើង នៅជិតកន្លែងនាយករដ្ឋមន្ត្រី Kishida កំពុងឈរ។ រំពេចនោះហ្វូងមនុស្សបានស្រែកយ៉ាងទ្រហឹង និងនាំគ្នារត់ប្រសាច។ មនុស្សម្នាបានចាប់ផ្តើមភៀសខ្លួនចេញពីកន្លែងកើតហេតុ ដោយបានហៅទូរសព្ទឲ្យចាកចេញពីកន្លែងនោះ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ប៉ុស្តិ៍នគរបាលមូលដ្ឋាន។
សូមទស្សនាវីដេអូខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ូលិសបង្ហាញតម្រុយដែលជនសង្ស័យបន្សល់ទុក ក្រោយហេតុការណ៍បំផ្ទុះនៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


