ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រាប់បញ្ហាសំខាន់ចំនួន ២ ទៅកាន់លោក ស៊ី ជីនពីង
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នូវបញ្ហាសំខាន់ៗចំនួន ២ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ។

ដំបូងលោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៅកាន់លោក ស៊ី ថា “ប្រទេសទាំងអស់គួរតែចៀសវាងកុំគាំទ្ររុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន ។ នៅពេលដែលរុស្ស៊ីទទួលបានការគាំទ្រតិចតួច នោះសង្រ្គាមនឹងកាន់តែឆាប់ចប់ ហើយភាពស្ងប់ស្ងាត់នឹងត្រលប់ទៅរកសភាពដើម ជាពិសេសនឹងមានទំនាក់ទំនងអន្តរជាតិឡើងវិញ” ។
មួយទៀតគឺពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី, ការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា លោក ហ្សេលេនស្គី បានប្រាប់លោក ស៊ី ថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកនៅសមរភូមិជួរមុខ ប៉ុន្តែទឹកចិត្តរបស់ពូកគេនៅតែរក្សាជំហរការពារ និងទប់ទល់ដើម្បីប្រទេសជាតិ ។

បន្ទាប់ពីកិច្ចពិភាក្សានោះហើយ លោក ហ្សេលេនស្គី បានបង្ហោះនៅលើបណ្ដាញ Twitter ថា លោកមានការសន្ទនាតាមទូរស័ព្ទដ៏យូរ និងមានអត្ថន័យជាមួយលោកប្រធានាធិបតី ស៊ី ហើយសង្ឃឹមថា រាល់ការអំពាវនាវនេះនឹងផ្តល់នូវកម្លាំងជំរុញដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាប្រកបដោយផលិតភាពរយៈពេល ១ ម៉ោងកាលពីថ្ងៃពុធ គឺជាការសន្ទនាលើកដំបូងរវាងលោក ហ្សេលេនស្គី និងលោក ស៊ី ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការលុកលុយលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


