ព័ត៌មានអន្ដរជាតិ
តើលោក ស៊ី និងលោក ហ្សេលេនស្គី និយាយអ្វីខ្លះ ក្នុងកិច្ចសន្ទនាលើកដំបូង ចាប់តាំងពីរុស្ស៊ី វាយលុក អ៊ុយក្រែន?
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធទី២៦ខែមេសា ដែលក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន។

លោក ស៊ី និយាយថា ប្រទេសចិន នឹងបញ្ជូនអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិនស្តីពីកិច្ចការអឺរ៉ាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងមានភាពស៊ីជម្រៅជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។
ទន្ទឹមនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសធំដែលមានទំនួលខុសត្រូវ នឹងមិនឱបដៃឈរមើលវិបត្តិអ៊ុយក្រែន ឬ ចាក់សាំងភ្លើង ឬប្រើប្រាស់វិបត្តិនេះជាឱកាសដើម្បីកេងចំណេញឡើយ។
លើសពីនេះ លោក ស៊ី បានកត់សម្គាល់ថា “ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព ហើយគោលជំហរស្នូលរបស់ចិន គឺលើកកម្ពស់សន្តិភាពតាមរយៈការចរចា។ អ្វីដែលចិនធ្វើ គឺស្មោះត្រង់ គ្មានល្បិចកិច្ចកល។ កិច្ចសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ឆ្ពោះទៅមុខ។ គ្មានអ្នកឈ្នះទេក្នុងសង្គ្រាមនុយក្លេអ៊ែរ”។

ដោយឡែក លោក ហ្សេលេនស្គី បានអបអរសាទរលោក ស៊ី ចំពោះការជាប់ឆ្នោតជាថ្មី ហើយបានសរសើរប្រទេសចិនចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ខ្លួន។ លោកបានបង្ហាញទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកស៊ី ប្រទេសចិននឹងដោះស្រាយបញ្ហាប្រឈមនានាដោយជោគជ័យ និងបន្តឆ្ពោះទៅមុខ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ និងមានឥទ្ធិពលយ៉ាងសំខាន់លើឆាកអន្តរជាតិ។
ភាគីអ៊ុយក្រែនប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយជាមួយចិន បើកទំព័រថ្មីក្នុងទំនាក់ទំនងអ៊ុយក្រែន-ចិន និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពពិភពលោក។
គួរបញ្ជក់ថា នេះគឺជាការកិច្ចពិភាក្សាផ្លូវការលើកដំបូងរវាងលោកស៊ី និងលោក ហ្សេលេនស្គី ចាប់តាំងពីរុស្ស៊ី បើកការវាយលុកប្រទេសអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


