ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក ត្រៀមម៉ាស៊ីនបូមទឹក ដើម្បីទប់ទល់ជាមួយព្យុះ
អភិបាលក្រុងបាងកក លោក Chadchart Sittipunt គ្រោងនឹងដាក់ពង្រាយម៉ាស៊ីនបូមទឹកបន្ថែមទៀតក្នុងទីក្រុងបាងកក ដើម្បីការពារទឹកជំនន់ក្នុងទីក្រុង ខណៈនាយកដ្ឋានព្យាករអាកាសធាតុ បានព្រមានថា រាជធានីនឹងជួបព្យុះនៅសប្តាហ៍នេះ។

លោក Chadchart បានចុះទៅទីតាំងមួយកន្លែងក្នុងទីក្រុង ដែលជាកន្លែងរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំមុន។ ដូចនេះ លោកបានព្រមានឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរជាងមុន ដើម្បីទប់ទល់។
មិនត្រឹមតែទីក្រុងបាងកកទេ, មជ្ឈមណ្ឌលជលសាស្រ្តថៃ ក៏បានព្រមានប្រជាពលរដ្ឋក្នុងខេត្តចំនួន៩ នៅប៉ែកខាងជើង និងឦសាន ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងផងដែរ ចាប់ពីថ្ងៃសុក្រទី១២ ដល់ថ្ងៃអាទិត្យទី១៤ខែឧសភា។

មជ្ឈមណ្ឌលនិយាយថា ប្រព័ន្ធសម្ពាធទាបនៅឈូងសមុទ្រ Bengal ផ្នែកខាងក្រោម ទំនងជាប្រែក្លាយទៅជាព្យុះត្រូពិក មុនពេលផ្លាស់ទីទៅភាគពាយព្យឆ្ពោះទៅកាន់សមុទ្រ Andaman ខាងលើ។
លើសពីនេះ មជ្ឈមណ្ឌលក៏បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ តាមដានស្ថានភាពអាកាសធាតុ និងទឹកផងដែរ ហើយត្រូវរៀបចំផែនការទប់ទល់នឹងទឹកជំនន់។
គួរបញ្ជាក់ថា ខេត្តទាំង៩ដែលថៃ ព្រមានអំពីគ្រោះទឹកជំនន់រួមមាន៖ Phetchabun, Kalasin, Khon Kaen, Chaiyaphum, Maha Sarakham, Yasothon, Nong Bua Lamphu, Si Sa Ket និង Ubon Ratchathani៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post, Nation
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


