ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ឡើងវិញពីទំនាក់ទំនងជាមួយ ចិន និងអតីតសហភាពសូវៀត
រដ្ឋបាលរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កំពុងពង្រឹងទំនាក់ទំនងជាមួយចិន និងអតីតសហភាពសូវៀតចំនួន ៤ ផ្សេងទៀត ចំពេលមានភាពតានតឹងជាមួយបណ្ដាប្រទេសលោកខាងលិច ដោយសារតែប្រតិបត្តិការសឹករបស់កងកម្លាំងទីក្រុងមូស្គូលើអ៊ុយក្រែន ។

ថ្លែងក្នុងសុន្ទរកថានៅឯវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយរុស្ស៊ី និងរៀបចំឡើងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ, លោក ពូទីន បាននិយាយថា ប្រទេសលោកខាងលិចបាននិងកំពុងបង្ហាញពីការរួបរួមគ្នារបស់ពួកគេ ហើយនៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនទៀតសោត ពួកគេក៏បានប្រកាសពីការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែនផងដែរ ។
លោក ពូទីន បានកត់សម្គាល់ថា មានអ្នកជំនាញមួយចំនួនបានព្យាករណ៍ពីសេដ្ឋកិច្ចរបស់រុស្ស៊ី នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ ប៉ុន្តែលោកសូមផ្ដាំទៅវិញថា “មិនមានអ្វីកើតឡើង ឬកំពុងកើតមាននៅរុស្ស៊ីនៅពេលនេះនោះទេ ហើយកាន់តែច្បាស់ទៀតនោះគឺថា នឹងមិនកើតឡើងទាល់តែសោះតែម្ដង” ។

ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយចិនវិញ, នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ដែលបានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ក៏បានបង្ហាញពីការរួបរួមគ្នាប្រឆាំងនឹងសេណារីយ៉ូគ្រប់បែបយ៉ាងរបស់លោកខាងលិខផងដែរ ។
លោក Mishustin បាននិយាយថា រុស្ស៊ី និងចិនកំពុងឈររួមគ្នាប្រឆាំងនឹងការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិចក្នុងការប្រើប្រាស់ទណ្ឌកម្មខុសច្បាប់ដើម្បីរក្សាឥទ្ធិពលរបស់ពួកគេលើពិភពលោក និងដាក់ឆន្ទៈរបស់ពួកគេលើប្រទេសដទៃទៀត ។

គួរបញ្ជាក់ថា អតីតសហភាពសូវៀតចំនួន ៤ ដែលរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងជាមួយនោះ មានដូចជា ប្រទេសបេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ខណៈបេឡារុសត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយទីក្រុងមូស្គូ ដោយសារតែការអនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធលើទឹកដីរបស់ខ្លួន ដើម្បីវាយលុកលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ៖ ណាតូ នៅតែរឹងចចេសមិនទទួលស្គាល់ថា កំពុងប្រឈមនឹងការផ្ទុះ អាវុធនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


