ព័ត៌មានអន្ដរជាតិ
ស្តេចគ្រឿងញៀនអាស៊ីដែលទើបចាប់ខ្លួនបាន មានប្រវត្តិមិនធម្មតា
ស្តេចគ្រឿងញៀនដែលត្រូវបានគេហៅថា “El Chapo អាស៊ី” ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតាមប្រមាញ់រយៈពេល២ឆ្នាំដែលដឹកនាំដោយក្រុមអ្នកស៊ើបអង្កេតអូស្រ្តាលី។

លោក Tse Chi Lop អាយុ៥៧ឆ្នាំត្រូវបានអូសចេញពីយន្ដហោះក្នុងប្រទេសហូឡង់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីប៉ូលិសសហព័ន្ធអូស្រ្តាលី ចេញសំណើចាប់ខ្លួនគាត់តាមរយៈប៉ូលិសអន្តរជាតិ។
ជនជាតិកាណាដាដើមកំណើតចិនរូបនេះ គឺស្ថិតក្នុងចំណោមមេចែកចាយថ្នាំមេតំហ្វេតាមីនធំជាងគេបំផុតនៅលើពិភពលោកដែលមានអង្គការឈ្មោះថា The Company ឬ Sam Gor។ គាត់ទទួលខុសត្រូវរហូតដល់៧០ភាគរយឯណោះ នៃគ្រឿងញៀនទាំងអស់ដែលចូលក្នុងប្រទេសអូស្ត្រាលី។

គាត់គ្រប់គ្រងសម្ព័ន្ធនៃក្រុមឧក្រិដ្ឋកម្មសម្ងាត់របស់ចិនចំនួន៥ ដែលចែកចាយហេរ៉ូអ៊ីននិង MDMA ព្រមទាំងកេតាមីនតាមរយៈមន្ទីរពិសោធន៍ទំនើបរបស់តំបន់ត្រីកោណមាសនៅអាស៊ី។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានប៉ាន់ប្រមាណថា បណ្តាញរបស់ Tse អាចរកប្រាក់បានចន្លោះពី១០ទៅ២៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីឧក្រិដ្ឋកម្មដែលបានរៀបចំឡើង។

ទីភ្នាក់ងារអនុវត្តច្បាប់មកពីប្រហែល២០ប្រទេសរួមមានទាំងសហរដ្ឋអាមេរិក កាណាដា មីយ៉ាន់ម៉ា ចិន ថៃនិងជប៉ុនផងដែរបានតាមប្រមាញ់លោក Tse ក្នុងប្រតិបត្តិការ Kungur ចាប់តាំងពីឆ្នាំ២០១៩មក។
ការស្វែងរកលោក Tse ពិតជាមានភាពស្មុគស្មាញដោយសារតែគាត់រស់នៅយ៉ាងសម្ងាត់បំផុត ហើយត្រូវបានការពារដោយក្រុមអ្នកប្រដាល់ថៃដែលផ្លាស់ប្តូរមុខទៅវិញទៅមក។

ប៉ុន្តែទោះបីជាគាត់មិនសូវចេញមុខក៏ដោយ ក៏គាត់ត្រូវបានគេដឹងថាតែងតែចំណាយប្រាក់តាមរបៀបប្លែកៗនិងពិធីជប់លៀងហ៊ឹកហ៊ាក់។
គាត់ធ្លាប់ចាញ់ល្បែងអស់៨៥លានដុល្លារអាមេរិកត្រឹមមួយយប់នៅកាស៊ីណូម៉ាកាវ ហើយជិះយន្ដហោះឯកជននិងរៀបចំពិធីជប់លៀងយ៉ាងខ្ជះខ្ជាយនៅ Resort និងសណ្ឋាគារលំដាប់ផ្កាយ៥។

ក្នុងឆ្នាំ២០១២ គណៈកម្មការស៊ើបការណ៍ព្រហ្មទណ្ឌអូស្រ្តាលី បានចាត់ទុកសមាជិករបស់ Company ថា មានបណ្តាញទំនាក់ទំនងយ៉ាងល្អក្នុងជួររដ្ឋាភិបាល ក៏ដូចជារចនាសម្ព័ន្ធអាជីវកម្មនិងក្រុមហ៊ុនស្របច្បាប់ដែលអាចឲ្យពួកគេបិទបាំងនិងគាំទ្រសកម្មភាពព្រហ្មទណ្ឌរបស់ពួកគេផងដែរ។
Tse Chi Lop កើតនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ១៩៦៤ ហើយកាលជាយុវវ័យ គាត់បានក្លាយជាសមាជិកនៃក្រុមបងធំ Big Circle Triad។

គាត់បានផ្លាស់ទៅប្រទេសកាណាដាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ក្នុងឆ្នាំ១៩៩៦ Tse ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកដោយ FBI ដោយសារតួនាទីរបស់គាត់នៅក្នុងប្រតិបត្តិការរត់ពន្ធគ្រឿងញៀនមួយដោយនាំហេរ៉ូអ៊ីនចេញពីតំបន់ត្រីកោណមាស អាស៊ី។

គាត់ត្រូវជាប់គុកប្រាំបួនឆ្នាំនៅពេលគាត់ជាប់ទាក់ទងជាមួយមេក្រុម 14K Triad ដ៏ល្បីល្បាញឈ្មោះ Wan Kuok Ko។
ក្រុមបងធំនេះត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិនហើយបានចូលរួមក្នុងការផ្តល់មូលនិធិនិងលើកកម្ពស់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោក ខ្សែក្រវាត់និងផ្លូវរបស់គណបក្សកុម្មុយនិស្ត។
Company ត្រូវបានគេដឹងថា បានរត់ពន្ធគ្រឿងញៀនលាក់នៅក្នុងតែ អង្ករនិងទំនិញប្រើប្រាស់ផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ