Connect with us

ព័ត៌មានអន្ដរជាតិ

ស្តេចគ្រឿងញៀនអាស៊ីដែលទើបចាប់ខ្លួនបាន មានប្រវត្តិមិនធម្មតា

បានផុស

នៅ

ស្តេចគ្រឿងញៀនដែលត្រូវបានគេហៅថា “El Chapo អាស៊ី” ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតាមប្រមាញ់រយៈពេល២ឆ្នាំដែលដឹកនាំដោយក្រុមអ្នកស៊ើបអង្កេតអូស្រ្តាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tse Chi Lop អាយុ៥៧ឆ្នាំត្រូវបានអូសចេញពីយន្ដហោះក្នុងប្រទេសហូឡង់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីប៉ូលិសសហព័ន្ធអូស្រ្តាលី ចេញសំណើចាប់ខ្លួនគាត់តាមរយៈប៉ូលិសអន្តរជាតិ។

ជនជាតិកាណាដាដើមកំណើតចិនរូបនេះ គឺស្ថិតក្នុងចំណោមមេចែកចាយថ្នាំមេតំហ្វេតាមីនធំជាងគេបំផុតនៅលើពិភពលោកដែលមានអង្គការឈ្មោះថា The Company ឬ Sam Gor។ គាត់ទទួលខុសត្រូវរហូតដល់៧០ភាគរយឯណោះ នៃគ្រឿងញៀនទាំងអស់ដែលចូលក្នុងប្រទេសអូស្ត្រាលី។

គាត់គ្រប់គ្រងសម្ព័ន្ធនៃក្រុមឧក្រិដ្ឋកម្មសម្ងាត់របស់ចិនចំនួន៥​ ដែលចែកចាយហេរ៉ូអ៊ីននិង MDMA ព្រមទាំងកេតាមីនតាមរយៈមន្ទីរពិសោធន៍ទំនើបរបស់តំបន់ត្រីកោណមាសនៅអាស៊ី។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានប៉ាន់ប្រមាណថា បណ្តាញរបស់ Tse អាចរកប្រាក់បានចន្លោះពី១០ទៅ២៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីឧក្រិដ្ឋកម្មដែលបានរៀបចំឡើង។

ទីភ្នាក់ងារអនុវត្តច្បាប់មកពីប្រហែល២០ប្រទេសរួមមានទាំងសហរដ្ឋអាមេរិក កាណាដា មីយ៉ាន់ម៉ា ចិន ថៃនិងជប៉ុនផងដែរបានតាមប្រមាញ់លោក Tse ក្នុងប្រតិបត្តិការ Kungur ចាប់តាំងពីឆ្នាំ២០១៩មក។

ការស្វែងរកលោក Tse ពិតជាមានភាពស្មុគស្មាញដោយសារតែគាត់រស់នៅយ៉ាងសម្ងាត់បំផុត ហើយត្រូវបានការពារដោយក្រុមអ្នកប្រដាល់ថៃដែលផ្លាស់ប្តូរមុខទៅវិញទៅមក។

ប៉ុន្តែទោះបីជាគាត់មិនសូវចេញមុខក៏ដោយ ក៏គាត់ត្រូវបានគេដឹងថាតែងតែចំណាយប្រាក់តាមរបៀបប្លែកៗនិងពិធីជប់លៀងហ៊ឹកហ៊ាក់។

គាត់ធ្លាប់ចាញ់ល្បែងអស់៨៥លានដុល្លារអាមេរិកត្រឹមមួយយប់នៅកាស៊ីណូម៉ាកាវ ហើយជិះយន្ដហោះឯកជននិងរៀបចំពិធីជប់លៀងយ៉ាងខ្ជះខ្ជាយនៅ Resort និងសណ្ឋាគារលំដាប់ផ្កាយ៥។

ក្នុងឆ្នាំ២០១២ គណៈកម្មការស៊ើបការណ៍ព្រហ្មទណ្ឌអូស្រ្តាលី បានចាត់ទុកសមាជិករបស់ Company ថា មានបណ្តាញទំនាក់ទំនងយ៉ាងល្អក្នុងជួររដ្ឋាភិបាល ក៏ដូចជារចនាសម្ព័ន្ធអាជីវកម្មនិងក្រុមហ៊ុនស្របច្បាប់ដែលអាចឲ្យពួកគេបិទបាំងនិងគាំទ្រសកម្មភាពព្រហ្មទណ្ឌរបស់ពួកគេផងដែរ។

Tse Chi Lop កើតនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ១៩៦៤ ហើយកាលជាយុវវ័យ គាត់បានក្លាយជាសមាជិកនៃក្រុមបងធំ Big Circle Triad។

គាត់បានផ្លាស់ទៅប្រទេសកាណាដាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

ក្នុងឆ្នាំ១៩៩៦ Tse ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកដោយ FBI ដោយសារតួនាទីរបស់គាត់នៅក្នុងប្រតិបត្តិការរត់ពន្ធគ្រឿងញៀនមួយដោយនាំហេរ៉ូអ៊ីនចេញពីតំបន់ត្រីកោណមាស អាស៊ី។

គាត់ត្រូវជាប់គុកប្រាំបួនឆ្នាំនៅពេលគាត់ជាប់ទាក់ទងជាមួយមេក្រុម 14K Triad ដ៏ល្បីល្បាញឈ្មោះ Wan Kuok Ko។

ក្រុមបងធំនេះត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិនហើយបានចូលរួមក្នុងការផ្តល់មូលនិធិនិងលើកកម្ពស់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោក ខ្សែក្រវាត់និងផ្លូវរបស់គណបក្សកុម្មុយនិស្ត។

Company ត្រូវបានគេដឹងថា បានរត់ពន្ធគ្រឿងញៀនលាក់នៅក្នុងតែ អង្ករនិងទំនិញប្រើប្រាស់ផ្សេងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១ ថ្ងៃ មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

ព័ត៌មានជាតិ២ ថ្ងៃ មុន

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

Sokha Hotels

ព័ត៌មានពេញនិយម