ព័ត៌មានអន្ដរជាតិ
មកស្គាល់មហាសេដ្ឋីប៉ាគីស្ថាន និងកូនប្រុស ដែលស្លាប់ក្នុងយានជ្រមុជទឹក Titan
មហាសេដ្ឋីប៉ាគីស្ថាន Shahzada Dawood ត្រូវបានរាយការណ៍ថាស្លាប់ជាមួយកូនប្រុស ១៩ ឆ្នាំ បន្ទាប់ពីឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ។

លោក Dawood មានភរិយាឈ្មោះ Christine និងកូនពីរនាក់ឈ្មោះ Alina និង Suleman ហើយពួកគេរស់នៅភាគនិរតីនៃទីក្រុងឡុងដុង ប៉ុន្តែគ្រួសារនេះបានចំណាយពេលមួយខែពេញនៅប្រទេសកាណាដាមុនពេលកើតហេតុ ។

មហាសេដ្ឋីខាងលើមានទ្រព្យសម្បត្តិ ១៣៦.៧៣ លានដុល្លារ លោកគឺជាអនុប្រធាននៃសាជីវកម្ម Engro ដែលជាក្រុមហ៊ុនជីដ៏ធំមួយនៅប៉ាគីស្ថាន ។ គាត់បានធ្វើការជាមួយមូលនិធិ Dawood ក៏ដូចជាវិទ្យាស្ថាន SETI ជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដែលស្វែងរកជីវិតក្រៅភពផែនដីផងដែរ ។
គ្រួសាររបស់មហាសេដ្ឋីរូបនេះនិយាយថា គាត់ចាប់អារម្មណ៍ក្នុងការរុករកជម្រកធម្មជាតិថ្មីៗណាស់ ជាពិសេសលោក Shahzada ធ្លាប់សិក្សានៅទីក្រុង Philadelphia សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Buckingham ក្នុងប្រទេសអង់គ្លេស ដែលគាត់បញ្ចប់ការសិក្សាក្នុងឆ្នាំ ១៩៩៨ ។

ចំណែកឯកូនប្រុស ១៩ ឆ្នាំវិញ មានឈ្មោះថា Suleman Dawood គឺជានិស្សិតនៅ សាកលវិទ្យាល័យ Strathclyde នៃទីក្រុង Glasgow ប្រទេសស្កុតឡែន ។ គេសង្កេតឃើញថា Suleman គាត់មានចំណង់ចំណូលចិត្តលើ អក្សរសិល្ប៍ប្រឌិតវិទ្យាសាស្ត្រ ការសិក្សារឿងថ្មីៗ លេងគូប ព្រមទាំងបាល់ទះដូចគ្នា ។
បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Suleman Dawood ទើបតែបញ្ចប់ការសិក្សាពីសាលាអន្តរជាតិ ACS Cobham ក្នុងទីក្រុង Surrey ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មនុស្ស ៥នាក់ក្នុងយានជ្រមុជទឹក Titan ស្លាប់អស់ហើយ
ចុចអាន៖ ទម្លាយទ្រព្យសម្បត្តិនិងមុខជំនួញរបស់មហាសេដ្ឋីអង់គ្លេស ដែលជាប់ក្នុងយានជ្រមុជទឹក Titan
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


