ព័ត៌មានអន្ដរជាតិ
ទម្លាយទ្រព្យសម្បត្តិនិងមុខជំនួញរបស់មហាសេដ្ឋីអង់គ្លេស ដែលជាប់ក្នុងយានជ្រមុជទឹក Titan
យានជ្រមុជទឹក Titan បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខណៈធ្វើដំណើរចុះទៅបាតសមុទ្រដើម្បីមើលខ្មោចកប៉ាល់ Titanic ។

យាន Titan មានដឹកមនុស្សចំនួន ៥ នាក់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងនោះមានមហាសេដ្ឋីល្បីឈ្មោះម្នាក់ជាជនជាតិអង់គ្លេស ។ លោក Hamish Harding មហាសេដ្ឋីអង់គ្លេសវ័យ៥៨ឆ្នាំមានទ្រព្យសម្បត្តិសរុប ១ ពាន់លានដុល្លារ បើគិតត្រឹមឆ្នាំ ២០២៣ ។
មហាសេដ្ឋីខាងលើជាអ្នកជំនួញ អ្នកបើកយន្តហោះ អ្នកស្រាវជ្រាវ និងជាអ្នកទេសចរនៅលំហអាកាសទៀតផង ។ ជាពិសេសលោកជាស្ថាបនិកនៃ Action Group និងជាប្រធានក្រុមហ៊ុន Action Aviation ដែលជាក្រុមហ៊ុនឈ្មួញជើងសាយន្តហោះអន្តរជាតិ មានការិយាល័យកណ្តាលនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។

ក្រៅពីលោក Hamish មនុស្ស ៤ នាក់ទៀតដែលជាប់ក្នុងយាន Titan មានដូចជា មហាសេដ្ឋីជនជាតិប៉ាគីស្ថានឈ្មោះ Shahzada Dawood អាយុ ៤៨ ឆ្នាំ និងកូនប្រុសវ័យជំទង់របស់គាត់ឈ្មោះ Sulaiman Dawood អាយុ ១៩ ឆ្នាំ អ្នករុករកបារាំងឈ្មោះ Paul-Henri Nargeolet និងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate ឈ្មោះ Stockton Rush ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកស្គាល់ មនុស្សទាំង៥នាក់ ដែលជាប់ក្នុងនាវាមុជទឹក មានទាំងមហាសេដ្ឋីនិង នាយកប្រតិបត្តិក្រុមហ៊ុន
ចុចអាន៖ តាមពិត ភរិយាអ្នកបើកយានជ្រមុជទឹក ជាប់សាច់ឈាមអ្នកស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


