KPT+
ភរិយាស្ថាបនិក Oracle ក្លាយជានារីដែលគេចាប់ភ្នែកខ្លាំង ដោយសារតែសម្រស់ក្មេងជាងវ័យ
កាលពីពេលថ្មីៗនេះ លោក Larry Ellison ដែលជាប្រធាន និងជាសហស្ថាបនិកនៃសាជីវកម្មកម្មវិធី Oracle បានវ៉ាដាច់លោក Elon Musk ជាផ្លូវការ ដោយក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។ ដ្បិតតែកាន់តំណែងមួយនេះរយៈពេលខ្លី ប៉ុន្តែសាធារណជនជាច្រើនហាក់យកចិត្តទុកដាក់កាន់តែខ្លាំងចំពោះជីវិតឯកជនរបស់គាត់ ជាពិសេស Jolin Zhu ដែលត្រូវបានគេចាត់ទុកថាជាប្រពន្ធបច្ចុប្បន្នរបស់មហាសេដ្ឋី។

មុនពេលក្លាយជាប្តីប្រពន្ធរបស់មហាសេដ្ឋីអាមេរិក Jolin Zhu រស់នៅក្នុងតំបន់ Bay Area រដ្ឋកាលីហ្វ័រញ៉ា ក្នុងអាផាតមិនជួលក្នុងតម្លៃប្រហែល ២,៦០០ដុល្លារក្នុងមួយខែ។ អាផាតមិននេះមានទីតាំងនៅជិតទីស្នាក់ការកណ្តាលរបស់ Oracle ដោយបង្កើនការរំពឹងទុកថានាងធ្លាប់ធ្វើការនៅទីនេះ ហើយប្រហែលជាស្គាល់ Ellison តាំងពីពេលនោះមក។
យោងតាម SCMP អត្តសញ្ញាណរបស់នាងត្រូវបានលើកឡើងភ្លាមៗនៅក្នុងព្រឹត្តិការណ៍កីឡាមួយ៖ សាកលវិទ្យាល័យ Michigan បានប្រកាសជ្រើសរើសតារាបាល់ទាត់អាយុ១៧ ឆ្នាំ Bryce Underwood ។ នៅពីក្រោយកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ គឺជាការបរិច្ចាគដ៏សប្បុរសពី Ellison ។ ក្រោយមក សាកលវិទ្យាល័យបានផ្ញើលិខិតថ្លែងអំណរគុណដល់លោក Ellison និង Mrs. Jolin នៅក្នុងលិខិតចំហមួយ ដោយទាក់ទាញការយកចិត្តទុកដាក់បន្ថែមទៀតចំពោះទំនាក់ទំនងរវាងមហាសេដ្ឋីបច្ចេកវិទ្យា និងភរិយាវ័យក្មេងរបស់គាត់។
បច្ចុប្បន្ននេះ ស្រ្តីវ័យ ៣៤ ឆ្នាំ ត្រូវបានគេនិយាយថា កំពុងរស់នៅក្នុងវិមានរបស់ Ellison ដែលមានតម្លៃប្រហែល ១១០លានដុល្លារក្នុងរដ្ឋ California ។ លើសពីនេះ នាងក៏ត្រូវបានគេរកឃើញថាបានចុះឈ្មោះបោះឆ្នោតនៅរដ្ឋផ្លរីដា ជាកន្លែងដែលលោក Ellison ជាម្ចាស់អចលនទ្រព្យដែលមានតម្លៃប្រហែល ១៧៣ លានដុល្លារផងដែរ។
Larry Ellison កើតនៅឆ្នាំ ១៩៤៤ គឺជាស្ថាបនិក និងជាប្រធាន និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ Oracle ។ គាត់បានឆ្លងកាត់អាពាហ៍ពិពាហ៍ពីមុនជាច្រើនរួមទាំងជាមួយនាង Adda Quinn, Nancy Wheeler Jenkins, Barbara Boothe, Melanie Croft និង Nikita Kahn ។
ឥឡូវនេះលោក Larry Ellison មានអាយុ ៨១ ឆ្នាំមិនត្រឹមតែមានទ្រព្យសម្បត្តិដ៏ច្រើនប៉ុណ្ណោះទេ ថែមទាំងមានជីវិតផ្ទាល់ខ្លួនដែលធ្វើឱ្យសាធារណជនមានការចង់ដឹងចង់ឃើញផងដែរ។ ភរិយាទី៦របស់គាត់ស្ទើរតែលាក់ពីប្រព័ន្ធផ្សព្វផ្សាយ ដោយជ្រើសរើសរបៀបរស់នៅស្ងប់ស្ងាត់។
យ៉ាងណាមិញ នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo ប្រធានបទ ប្រពន្ធរបស់បុរសដែលមានជាងគេលើពិភពលោកគឺជានារីជនជាតិចិន បានឡើងដល់កំពូលនៃការស្វែងរកយ៉ាងឆាប់រហ័ស។ នៅក្នុងនោះ មានមតិចម្រុះឆ្លុះបញ្ចាំងពីភាពទាក់ទាញពិសេសនៃអាជីព និងជីវិតផ្ទាល់ខ្លួនរបស់មហាសេដ្ធី Ellison ជាតួអង្គដែលកំពុងគ្រប់គ្រងចំណាត់ថ្នាក់ទ្រព្យសម្បត្តិសកល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Elon Musk លែងមានងារជាអ្នកមានជាងគេលើលោក ខណៈស្ថាបនិក Oracle វ៉ាដាច់វិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


