ព័ត៌មានអន្ដរជាតិ
សាវតារពិតរបស់ស្រ្តីខ្មែរ និងស្វាមីសេដ្ឋី ឧបត្ថម្ភប្រាក់២៥ម៉ឺនដុល្លារ ជួយដល់ជនភៀសសឹក កម្ពុជា
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកគ្រីស ឡាសែន (Chris Larsen) និងភរិយា ឡឹម លីណា (Lyna Lam) បានឧបត្ថម្ភថវិកាដោយស្ម័គ្រចិត្តចំនួន ២៥ម៉ឺនដុល្លារ ដើម្បីចូលរួមជួយដល់ជនភៀសសឹកនៅតាមព្រំដែនកម្ពុជា។

យ៉ាងណា ទឹកចិត្តដ៏ថ្លៃថ្លារបស់គូស្វាមីភរិយាមួយគូនេះ បានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសស្ងប់ស្ងែង និងកោតសរសើរយ៉ាងក្រៃងលែងដល់អ្នកទាំងពីរ ដែលបានជួយដល់ប្រជាជនរងគ្រោះ ដោយសារជម្លោះប្រដាប់អាវុធ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ទន្ទឹមគ្នានោះដែរ ក៏មានមនុស្សជាច្រើនចង់ដឹងថា តើគូស្នេហ៍សប្បុរសជនដែលចូលរួមចំណែកដល់កម្ពុជា ជានរណា? ហេតុអ្វីអ្នកទាំងពីរឧបត្ថម្ភថវិកាច្រើនសន្ធឹកដល់ប្រទេសកម្ពុជា ?
តាមពិតទៅ លោក គ្រីស ឡាសែន គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc។ លោកកើតនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងឆ្នាំ ១៩៦០ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ ក្នុងឆ្នាំ ១៩៨៤ ជាមួយនឹងសញ្ញាប័ត្រ B.S. ក្នុងពាណិជ្ជកម្ម និងគណនេយ្យអន្តរជាតិ។ ក្រោយមកគាត់បានទទួលបានអនុបណ្ឌិតពីសាលាពាណិជ្ជកម្មស្ទែនហ្វដក្នុងឆ្នាំ ១៩៩១។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានធ្វើការឲ្យក្រុមហ៊ុន Chevron ដោយធ្វើសវនកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសដូចជាប្រេស៊ីល អេក្វាឌ័រ និងឥណ្ឌូនេស៊ី ជាដើម។
នៅដើមដំបូងក្នុងអាជីពនាឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៥ លោកបានបង្កើត E-Loan ជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញផ្ទះតាមអ៊ីនធឺណិតដំបូងគេរបស់អាមេរិក។ វាគឺជាក្រុមហ៊ុនដែលបង្ហាញអតិថិជននូវពិន្ទុឥណទាន FICO ហើយបានកើនឡើងដល់តម្លៃទីផ្សារប្រហែល១ ពាន់លានដុល្លារ មុនពេលត្រូវបានលក់ក្នុងឆ្នាំ ២០០៥ ។ នៅឆ្នាំ២០០៥ ដល់ឆ្នាំ២០១២ លោកបានក្លាយជានាយកប្រតិបត្តិ Prosper Marketplace ដោយណែនាំតម្លៃប្រាក់កម្ចីផ្អែកលើការដេញថ្លៃ និងការពង្រីកលទ្ធភាពទទួលបានឥណទាន។
មិនយូរប៉ុន្មាន បុរសវ័យ៦៥ឆ្នាំរូបនេះ បានបង្កើតក្រុមហ៊ុនមួយទៀតមានឈ្មោះថា Ripple Labs (អតីត OpenCoin)
ក្នុងឆ្នាំ ២០១២ ដើម្បីបង្កើតពិធីការបង់ប្រាក់ដែលមានមូលដ្ឋានលើ blockchain ដែលអនុញ្ញាតឲ្យមានប្រតិបត្តិការឆ្លងព្រំដែនភ្លាមៗ និងមានតម្លៃទាប។ លោកបានបម្រើការជានាយកប្រតិបត្តិដំបូង បន្ទាប់មកបានក្លាយជាប្រធានប្រតិបត្តិនៅខែធ្នូ ឆ្នាំ ២០១៦។
មិនតែបុណ្ណោះ លោក Larsen ក៏ជាបុគ្គលមួយរូបដែលដែលនិយមការតស៊ូមតិ និងសប្បុរសធម៌ ពោលគឺលោកគឺជាអ្នកតស៊ូមតិសិទ្ធិអ្នកប្រើប្រាស់ (សហស្ថាបនិក Californians for Privacy Now)។ គួរកត់សម្គាល់ថា គាត់និងប្រពន្ធក៏បរិច្ចាគ២៥លានដុល្លារ ជាចម្បងនៅក្នុងប្រព័ន្ធ XRP ដល់សាកលវិទ្យាល័យ San Francisco State ហើយគាត់បានបរិច្ចាគសម្រាប់ការសង្គ្រោះកាលជំនាននៃវិបិត្តិកូវីដផងដែរ។
នៅដើមឆ្នាំ ២០១៨ ទ្រព្យសម្បត្តិបុគ្គលរូបនេះ បានកើនឡើងដល់ជិត ៦០ពាន់លានដុល្លារ ដោយដាក់គាត់ឲ្យស្ថិតក្នុងចំណោមអ្នកមានបំផុតលើលោក អមជាមួយនឹងឈ្មោះកំពូលដូចជាលោក Mark Zuckerberg ។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ មានប្រមាណជា ៧.៩ ពាន់លានដុល្លារ ដែលចាត់គាត់ជាមហាសេដ្ឋីកំពូលៗទូទាំងពិភពលោកមួយរូបដែរ។
ដោយឡែក ងាកមកកាន់ភរិយាលោកវិញគឺលោកស្រី ឡឹម លីណា គឺជាសប្បុរសជនដែលមានមូលដ្ឋាននៅ San Francisco រដ្ឋ California ។ គាតកើតនៅក្នុងគ្រួសារជនជាតិខ្មែរក្រោម ហើយបានភៀសខ្លួនពីកម្ពុជានៅឆ្នាំ ១៩៧៩ ក្នុងអាយុ ៩ ឆ្នាំ ក្រោយសម័យខ្មែរក្រហម។ គ្រួសាររបស់គាត់បានចំណាយពេលជិត ៤ ឆ្នាំរស់នៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ និងហ្វីលីពីន មុនពេលទៅតាំងលំនៅ San Francisco Bay
មូលនិធិព្រះពុទ្ធសាសនាខ្មែរ។
លោកស្រីក៏ត្រូវបានគេចាត់ទុកជាស្រ្តីដែលតស៊ូនៅក្នុងជីវិតខ្លាំង នៅពេលមកដល់អាមេរិកដំបូងៗ គាត់ជួបប្រទះនឹងភាពក្រីក្រ និងឧបសគ្គភាសា។ ដំណើរនៃការខិតខំរបស់គាត់បានចាប់ផ្តើមជាមួយនឹងការងារនៅទីភ្នាក់ងារបុគ្គលិក បន្ទាប់មកមានតួនាទីនៅក្រុមហ៊ុន PeopleSoft ។ ទីបំផុតគាត់បានក្លាយជាម្ចាស់អាជីវកម្មខ្នាតតូច ដោយប្រតិបត្តិការ និងក្រោយមកលក់ភោជនីយដ្ឋានដែលបានបើកដំណើរការដោយមានការណែនាំពីម្ចាស់ហាងកាហ្វេមួយកន្លែង។ យ៉ាងណា រឿងរ៉ាវជីវិតរបស់លោកស្រី បានឆ្លុះបញ្ចាំងពីភាពធន់ ភាពអំណត់មិនធម្មតា និងអំណាចនៃសប្បុរសធម៌ដែលមានតាំងពីនៅក្នុងខ្លួនមកជាយូរយារ។
សូមរម្លឹកដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២៤ លោកគ្រីស ឡាសែន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ លោកត្រូវបានអមដោយភរិយាគឺលោកស្រី ឡឹម លីណា ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតការផលិតបន្ទះសូឡានៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់គោលដៅថាមពលកកើតឡើងវិញ និងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាគំនិតផ្តួចផ្តើមដែលត្រូវបានស្វាគមន៍ដោយថ្នាក់ដឹកនាំកម្ពុជា។
ជាងនេះដែរ លោក និងភរិយា ក៏បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ជាពិសេសការសាងសង់ប្រាសាទនៅសាន់ហ្វ្រាន់ស៊ីស្កូ និងគម្រោងគាំទ្រការអប់រំដល់កុមារកម្ពុជានៅតាមជនបទ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងបានលើកឡើងពីតួនាទីដ៏មានសក្តានុពលរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ការអភិវឌ្ឍសង្គមនៅកម្ពុជា៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកលេងតែម្ដងសោះ តារាបរទេសប៉ុន្មានរូប លើកសរសើរថា កម្ពុជា មានប្រជាជនដ៏កក់ក្ដៅបំផុត
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


