ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា ប៉ុន្មានខែខាងមុខ ទឹកជំនន់ ព្យុះសង្ឃរា រលកកម្តៅកាន់តែសាហាវ នឹងវាយប្រហារពិភពលោក
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ទី៥ ខែកក្កដាថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពិភពលោកអាចនឹងរងការវាយប្រហារដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ដូចជាទឹកជំនន់ ព្យុះសង្ឃរា និងរលកកម្តៅជាដើម។
ស្របពេលជាមួយគ្នានោះ លោកក៏បាននិយាយផងដែរថា WHO កំពុងត្រៀមខ្លួនទប់ទល់នឹង ការរីករាលដាលកាន់តែខ្លាំងនៃជំងឺនានាដូចជា គ្រុនឈាម Zika និង Chikungunya ដោយសារតែទំនាក់ទំនងទៅនឹងបាតុភូតអាកាសធាតុ El Niño។
El Niño ដែលជាការកើនឡើងនៃសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងកណ្តាល តែងតែវិលត្រលប់មកវិញ បន្ទាប់ពីគំរូអាកាសធាតុ La Nina រយៈពេលបីឆ្នាំ។
ដោយសារតែកត្តាទាំងនេះហើយ វាទំនងជានឹងផ្តល់ផលអាក្រក់ដល់អាកាសធាតុនៅចុងឆ្នាំ២០២៣ ដែលផលអាក្រក់ទាំងនោះមានដូចជាព្យុះត្រូពិក ដែលបោះពួយទៅកាន់កោះប៉ាស៊ីហ្វិកដែលងាយរងគ្រោះ, ភ្លៀងធ្លាក់ខ្លាំងនៅតំបន់អាមេរិកខាងត្បូង និងគ្រោះរាំងស្ងួតក្នុងប្រទេសអូស្ត្រាលី និងនៅតំបន់ខ្លះនៃទ្វីបអាស៊ី។
ទន្ទឹមនោះ ប្រធាន WHO ក៏បានព្រមានផងដែរថា បម្រែបម្រួលអាកាសធាតុ កំពុងជំរុញការបង្កាត់ពូជរបស់មូស ហើយអត្រានៃជំងឺគ្រុនឈាម បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ជាពិសេសនៅអាមេរិកតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Weather Network
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


