ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក Pita ចេញតវ៉ា ហើយប្តេជ្ញា នាំគ្នាទៅរកសមាជិកសភា ដល់ផ្ទះ
អ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យកាលពីយប់ថ្ងៃពុធទី១៩ខែកក្កដា ដើម្បីបញ្ចេញកំហឹងចំពោះការរារាំងមេដឹកនាំគណបក្ស ចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ បានធ្វើឡើងបន្ទាប់ពីការជជែកដេញដោលនៅក្នុងរដ្ឋសភា ដែលលោក Pita ត្រូវបាត់បង់ឋានៈជាសមាជិកសភា ក្រោយពេលតុលាការធម្មនុញ្ញបញ្ជាឲ្យផ្អាក ហើយបន្ទាប់ពីគាត់ចាកចេញ ក្រុមតំណាងរាស្រ្ត ក៏បានបោះឆ្នោតមិនអនុញ្ញាតឲ្យគាត់ត្រូវបានតែងតាំងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីលើកទីពីរ។
មនុស្សជាច្រើន បានធ្វើដំណើរទៅវិមានប្រជាធិបតេយ្យនៅម៉ោងប្រហែល ៥ ល្ងាច ។ លុះដល់ពេលយប់ ពួកគេបានចូលរួមជាមួយមនុស្សផ្សេងទៀត ដែលបានយកបដាទៅចងនៅវិមានជាមួយអក្សរសរសេរថា “លោកនាយករដ្ឋមន្ត្រី Pita នៃបំណងរបស់ប្រជាជន”។

ទន្ទឹមនោះ លោក Somyos Pruksakasemsuk មេដឹកនាំចលនាប្រជាធិបតេយ្យ២៤មិថុនា បានឡើងឆាកដើម្បីបើកការជួបជុំ ដោយជំរុញឲ្យអ្នកតវ៉ា បង្ហាញការគាំទ្រទាំងស្រុងចំពោះលោក Pita។
ស្របពេលជាមួយគ្នានោះ លោកបានរិះគន់មេដឹកនាំផ្តាច់ការថា បានបំផ្លាញសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ។ ក្តីសង្ឃឹមរបស់ប្រជាជន ក្នុងការឃើញគណបក្ស ចលនាឆ្ពោះទៅមុខនិងភឿថៃ បង្កើតរដ្ឋាភិបាល បានរសាត់បាត់ទៅហើយ។

លោកថា តុលាការធម្មនុញ្ញបានក្លាយជាយន្តការមួយ ដើម្បីសម្លាប់រដ្ឋាភិបាលដែលចេញពីលទ្ធិប្រជាធិបតេយ្យ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលធ្វើរដ្ឋប្រហារ នៅតែដើរដោយសេរី។
លោកបញ្ជាក់ថា “ចាប់ពីពេលនេះទៅ យើងត្រូវបន្តតស៊ូគ្រប់ទម្រង់ ពោលគឺទៅរកសមាជិកព្រឹទ្ធសភា គោះទ្វារផ្ទះ ឬចុចកណ្តឹងផ្ទះ ដើម្បីរំលឹកគេឲ្យដឹងគុណចំពោះជាតិមាតុភូមិ។ សមរភូមិមិនទាក់ទងនឹងគណបក្សចលនាឆ្ពោះទៅមុខទេ ប៉ុន្តែវាគឺទាក់ទងនឹងប្រជាជនដែលបានបោះឆ្នោតជូនពួកគេនៅក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ខែឧសភា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក Pita អស់សិទ្ធិឈរឈ្មោះបោះឆ្នោតជានាយករដ្ឋ មន្ត្រី ថៃ ជុំបន្ទាប់ហើយ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


