ព័ត៌មានអន្ដរជាតិ
វៀតណាម អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលផលិតក្នុងប្រទេស
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) កាលពីថ្ងៃចន្ទបានចេញសេចក្តីណែនាំអនុញ្ញាតឲ្យកសិករប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុកចំនួន ២ គឺវ៉ាក់សាំង NAVET-ASFVAC និងវ៉ាក់សាំង AVAC ASF LIVE សម្រាប់ប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រិក (ASF) នៅទូទាំងប្រទេស ។

បច្ចុប្បន្នវ៉ាក់សាំងទាំងពីរប្រភេទដែលផលិតដោយក្រុមហ៊ុនវៀតណាមនេះ ត្រូវបានទទួលស្គាល់សម្រាប់ការធ្វើពាណិជ្ជកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស បន្ទាប់ពីការសាកល្បងយ៉ាងជោគជ័យទៅលើជ្រូកនៅកសិដ្ឋានក្នុងប្រទេសអស់រយៈពេលជាច្រើនមកនេះ ។
បន្ទាប់ពីការធ្វើតេស្តក្នុងខែកក្កដារួចមក លទ្ធផលបានបង្ហាញថា ជ្រូកដែលទទួលថ្នាំបង្ការ គឺមានសុខភាពល្អ ហើយជាមធ្យមមានជ្រូកជាង ៩៥ ភាគរយ គឺដុះអង់ទីគ័រខ្ពស់ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ ។

ទន្ទឹមនឹងនេះ តាមរយៈការវាយតម្លៃពីក្រសួងកសិកម្មសហរដ្ឋអាមេរិកដែលធ្វើឡើងក្នុងខែមេសាដល់ខែឧសភា ឆ្នាំ ២០២៣ ក៏បានបង្ហាញដែរថា ការផលិតវ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្រិកដែលផលិតនៅវៀតណាម គឺត្រូវនឹងស្តង់ដារអន្តរជាតិ ហើយក៏នឹងត្រៀមដាក់ជូនទៅអង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH) ផងដែរ ។
ទោះជាយ៉ាងណា ក្រុមហ៊ុនវ៉ាក់សាំង ក៏នឹងត្រូវបញ្ជូនគំរូវ៉ាក់សាំងទៅកាន់មជ្ឈមណ្ឌលជាតិគ្រប់គ្រងថ្នាំពេទ្យ និងជីវផលិតផលលេខក្នុងប្រទេស ដើម្បីត្រួតពិនិត្យគុណភាពសម្រាប់វ៉ាក់សាំងយ៉ាងហោចណាស់ ១០ បាច់បន្ថែមទៀតផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


