Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ ៩ របួស ១១៥ ​ក្នុងហេតុការណ៍ផ្ទុះឃ្លាំងដាក់ផាវ និងកាំជ្រួច​នៅថៃ

បានផុស

នៅ

មនុស្សចំនួន ៩ នាក់បានស្លាប់ និងជាង ១០០ នាក់រងរបួស ដោយសារហេតុការណ៍ផ្ទុះឃ្លាំងដាក់ផាវ និងកាំជ្រួចគ្រប់ប្រភេទ នៅប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។

យោងតាមការផ្សាយរបស់គេហទំព័រ Thai PBS បានបញ្ជាក់ថា ឃ្លាំងផ្ទុកផាវ និងកាំជ្រួចដ៏ធំមួយ បានផ្ទុះឆេះយ៉ាងខ្លាំង ហាក់បីដូចជាផ្ទុះឃ្លាំងគ្រាប់កាំភ្លើងយ៉ាងដូច្នេះដែរ ដែលធ្វើឱ្យសមត្ថកិច្ចមានការលំបាកក្នុងការចូលពន្លត់ ព្រោះទីតាំងកើតហេតុវាជាមូលដ្ឋានរំសេវ ដូច្នេះការអន្តរាគមន៍បានអូសបន្លាយពេលតាំងពីរសៀលថ្ងៃទី ២៩ កក្កដា រហូតដល់យប់ជ្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែងកើតហេតុស្ថិតនៅជាប់ផ្សារមូណុក ក្នុងស្រុក សុង៉ៃកូឡុក ខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ។ បើតាមការលើកឡើងពីលោកអភិបាលខេត្ត សាណាន់ ផុងអាក់សន បញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺមានមនុស្សស្លាប់ចំនួន ៩ នាក់ និងរងរបួសធ្ងន់ ស្រាល សរុបចំនួន ១១៥ នាក់ ដែលក្រុមសង្គ្រោះប្រញាប់បញ្ជូន​ជនរងគ្រោះបែងចែកទៅគ្រប់មន្ទីរពេទ្យធំៗ និងក្រុមគ្រូពេទ្យមួយចំនួនចុះមកដល់កន្លែងកើតហេតុតែម្តង។

ចំណែកដើមចមនៃការផ្ទុះឆេះនេះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា គឺអាចបណ្តាលមកពីជាងផ្សាដែក មានការធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំងស្តុកមួយកន្លែង ហើយប្រហែលជាផ្កាភ្លើងខ្ទាតខ្ចាយទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលអោយផ្ទុះនិងឆាបឆេះឡើងតែម្តង៕

អត្ថបទ៖ សោ និយមរ័ត្ន

ប្រភព៖ Thai PBS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម