Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទិញ​អគ្គិសនីពី ឡាវ ជាង ១ ម៉ឺនមេហ្គាវ៉ាត់

បានផុស

នៅ

ថៃ​បានព្រមព្រៀងទិញ​អគ្គិសនីពីឡាវក្នុងចំនួន ១០,៥០០ មេហ្គាវ៉ាត់ ដែលបានកើនឡើងពី ៩ ពាន់មេហ្គាវ៉ាត់ ក្រោមផែនការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើន ។

ស្របពេលជាមួយគ្នានេះ ក្នុង​ចំណោម​រោងចក្រ​វារីអគ្គិសនី​របស់ឡាវ ដែល​លក់​អគ្គិសនី​ទៅ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ថៃ រួមមានរោងចក្រ​ Nam Ngum 2 នៅលើទន្លេ Nam Ngum ដែលជាដៃទន្លេមេគង្គ និងរោងចក្រ Xayaburi ដែលក៏នៅតាមដងទន្លេមេគង្គផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ស្របតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីនាំចូលអគ្គិសនីពីប្រទេសឡាវ ថៃក៏ចង់នាំចូលបន្ថែមក្នុងបរិមាណសរុប ១០.៩ ជីហ្គាវ៉ាត់ផងដែរ ក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខនេះ ។

គួរបញ្ជាក់ថា ការទិញអគ្គិសនីនេះ ជាផ្នែកមួយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលថៃ ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ខណៈអាជ្ញាធរថៃក៏ចង់ប្រើប្រាស់ថាមពលស្អាតបន្ថែមទៀតដើម្បីលើកស្ទួយសេដ្ឋកិច្ចផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Bangkok post

ចុចអាន៖ កូនស្រីលោក ថាក់ស៊ីន ជិះយន្តហោះទៅ ឌូបៃ ជួបឪពុក ក្រោយលើកពេល ចូលស្រុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម