ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី វៀតណាម មួយរូប ក្លាយជាអ្នកមានលំដាប់ទី៤ នៅអាស៊ី ដោយសារតែក្រុមហ៊ុនរថយន្តអគ្គិសនី VinFast Auto
មហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong បានក្លាយជាអ្នកមានបំផុតមួយរូបប្រចាំនៅអាស៊ី ដោយសារតែក្រុមហ៊ុនរថយន្តអគ្គិសនី VinFast Auto របស់លោកទទួលបានជោគជ័យជាលើកដំបូងនៅផ្សារហ៊ុន Nasdaq របស់អាមេរិក ។

ដោយមានទ្រព្យសម្បត្តិក្នុងដៃចំនួន ៤៤.៥ ពាន់លានដុល្លារ លោកមហាសេដ្ឋី Pham Nhat Vuong បានក្លាយជាអ្នកមានបំផុតទី ៤ នៅអាស៊ី បន្ទាប់ពីមហាសេដ្ឋីឥណ្ឌា Mukesh Ambani មានទ្រព្យសម្បត្តិសុទ្ធ ៩៧.៣ ពាន់លានដុល្លារ, មហាសេដ្ឋីចិន Zhong Shanshan ទ្រព្យសម្បត្តិសុទ្ធ ៦២.៤ ពាន់លានដុល្លារ និងលោកមហាសេដ្ឋីឥណ្ឌា Gautam Adani ដែលមានទ្រព្យសម្បត្តិសុទ្ធ ៦២.៣ ពាន់លានដុល្លារ ។
បើយោងតាមទស្សនាវដ្ដី CEOWORLD បានឲ្យដឹងថា បន្ទាប់ពីផ្សារហ៊ុនអាមេរិក Nasdaq កើនឡើង ហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast Auto ក៏បានកើនតម្លៃ ២៥៥ ភាគរយក្នុងទំហំទឹកប្រាក់ជាង ៣៩ ពាន់លានដុល្លារ ដោយបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់លោក Pham Nhat Vuong ឡើងដល់ ៤៤.៥ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃនៃទីផ្សាររបស់ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast Auto បានកើនឡើង ៤ ដង ពោលដល់ ៨៥ ពាន់លានដុល្លារ ដែលលើសពីក្រុមហ៊ុនអាមេរិក General Motors ចំនួន ៤៦ ពាន់លានដុល្លារ និងក្រុមហ៊ុន Ford ចំនួន ៤៨ ពាន់លានដុល្លារ ប៉ុន្តែនៅតែទាបជាងទីផ្សាររបស់ក្រុមហ៊ុន Tesla ចំនួន ៧៣៩ ពាន់លានដុល្លារ និងដៃគូប្រកួតប្រជែង BYD របស់ចិនចំនួន ៩៣ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CEO World Magazine
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


