ព័ត៌មានអន្ដរជាតិ
សត្វដង្កូវលុកលុយព្រៃស្រល់ទំហំជាង ២០០០ ហិកតា នៅប្រទេសវៀតណាម
នៅថ្ងៃអង្គារ ទី១៥ ខែសីហា មន្ត្រីការពារព្រៃឈើបាននិយាយថា សត្វដង្កូវបានបំផ្លាញព្រៃស្រល់ជាង ២ ០០០ ហិកតានៅក្នុងខេត្ត Ha Tinh ភាគខាងជើងភាគកណ្តាលប្រទេសវៀតណាម ។

បើតាមលោក Nguyen Phi Quynh ប្រធានក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើការពារ Hong Linh បានឲ្យដឹងថា ថ្មីៗនេះវៀតណាមមានអាកាសធាតុក្ដៅ បណ្ដាលឱ្យដង្កូវនាងឈ្លានពានព្រៃស្រល់ជាច្រើន ។
ចំណែកឯនៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមួយចំនួន គេឃើញដើមឈើនីមួយៗត្រូវបានស៊ីដោយដង្កូវនាង ៣០០-៤០០ ក្បាល បើប្រៀបធៀបទៅនឹងចំនួនមធ្យមក្នុងខេត្តគឺប្រហែល ១០-១៥ ក្បាលក្នុងមួយដើមប៉ុណ្ណោះ ។
មែនទែនទៅ ការរីកសាយយ៉ាងឆាប់រហ័សនៃដង្កូវនាងពឹងផ្អែកលើសំណើមខ្ពស់ និងអាកាសធាតុខុសប្រក្រតី ។

ដូច្នេះ ដើម្បីទប់ស្កាត់កុំឱ្យដង្កូវនាងរីករាលដាលទៅតំបន់ព្រៃឈើដទៃទៀត គណៈគ្រប់គ្រងព្រៃឈើបានសហការជាមួយមន្ត្រីអនុរក្សព្រៃឈើដើម្បីប្រមូលបុគ្គលិក និងឧបករណ៍ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ របរចិញ្ចឹមដង្កូវនាងត្បាញសូត្រ លក់ចេញពឹងផ្អែកលើភ្ញៀវបរទេសជាងក្នុងស្រុក
ចុចអាន៖ គយគន់សម្រស់ដង្កូវនៅ អាមេរិក មុន និងក្រោយប្រែក្លាយជាមេអំបៅ ៥ ប្រភេទ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


