ព័ត៌មានអន្ដរជាតិ
សត្វដំរីមួយក្បាលរកឃើញអាភៀនជិត ៣ គីឡូក្រាម នៅប្រទេសចិន
សត្វដំរីព្រៃមួយក្បាលបានរកឃើញអាភៀនទម្ងន់ ២,៨ គីឡូក្រាមដែលគេលាក់ទុកក្នុងព្រៃ ខេត្តយូណាន ប្រទេសចិន ។
ដំបូងឡើយ មានដំរីព្រៃ ៤ ក្បាល ដើរលេងនៅក្នុងភូមិ បណ្ដាលឲ្យប្រជាជនភ័យខ្លាចវាបង្កគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិ ទើបរាយការណ៍ទៅប៉ូលិស ។ ដូច្នេះសមត្ថកិច្ចក៏ចុះដល់កន្លែងកើតហេតុ និងតាមដានដំរីដែលកំពុងដើរក្នុងព្រៃ ។

បើតាមវីដេអូ ដំរីមួយក្បាលស្រាប់តែឈប់ ហើយហិតថង់ម្យ៉ាងរួចបោះចោល និងបន្តដំណើរទៅមុខទៀត ។ គ្រានោះប៉ូលិសបានបើកថង់ដែលដំរីហិតទើបប្រទះឃើញមានអាភៀន ២,៨ គីឡូក្រាម តម្រូវឲ្យពួកគេបើកការស៊ើបអង្កេតភ្លាមៗ ។

សូមជម្រាបថា ខេត្តយូណានមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដូច្នេះការជួញដូរគ្រឿងញៀនឆ្លងដែនតែងតែជាបញ្ហាចម្បងនៅទីនោះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


