ព័ត៌មានអន្ដរជាតិ
លោក Srettha ប្តេជ្ញាធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
នាយករដ្ឋមន្ត្រីជាប់ឆ្នោតលោក Srettha Thavisin បាននិយាយកាលពីថ្ងៃអង្គារទី២២ខែសីហាថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនថៃ។

ថ្លែងនៅទីស្នាក់ការគណបក្សភឿថៃ បន្ទាប់ពីសភាបានបោះឆ្នោតជ្រើសរើសលោកជានាយករដ្ឋមន្ត្រី, លោក Srettha និយាយថា “ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០។ ខ្ញុំសូមអរគុណប្រជាជនថៃ គណបក្សចម្រុះ និងសមាជិកព្រឹទ្ធសភាទាំងអស់ ដែលបានបោះឆ្នោតនៅថ្ងៃនេះ។ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព បំភ្លេចភាពនឿយហត់ពីអតីតកាល និងលើកកម្ពស់ជីវភាពប្រជាជនថៃទាំងអស់”។
ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានសួរថា តើលោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីហើយឬនៅ លោក Srettha បានលើកកណ្តាប់ដៃ ហើយនិយាយថា “រួចរាល់ហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធឆ្លើយសំណួរផ្សេងទៀត ដោយនិយាយថា គ្រប់យ៉ាងត្រូវចាំរហូតដល់ការបោះឆ្នោតជ្រើសរើសលោក ទទួលបានការយល់ព្រមពីព្រះមហាក្សត្រជាផ្លូវការសិន ហើយសន្និសីទសារព័ត៌មាន នឹងត្រូវធ្វើឡើងនៅពេលនោះ។
សូមបញ្ជាក់ជាថ្មី បេក្ខភាពមកពីគណបក្សភឿថៃរូបនេះ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស ជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទ ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប។
ទន្ទឹមនោះ ក្នុងចំណោមសំឡេងឆ្នោតគាំទ្រទាំង ៤៨២, មាន ៣៣០ សំឡេងកើតចេញពីសមាជិករដ្ឋសភា និង ១៥២ សំឡេងមកពីសមាជិកព្រឹទ្ធសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មកដឹងចំនួនសំឡេងគាំទ្រសរុបដែលលោក ស្រេតថា ទទួលបានក្នុងការ បោះឆ្នោតសភា ក្លាយជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


