Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា របស់ជប៉ុនមិនមានវិទ្យុសកម្មទេ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ក្រសួងបរិស្ថានប្រទេសជប៉ុនបាននិយាយថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីបង្ហូរទឹកសំណល់ មិនមានវិទ្យុសកម្មទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលបង្កឱ្យមានការតវ៉ារវាងជប៉ុន និងប្រទេសជិតខាង ។ ជាពិសេសជំរុញឱ្យប្រទេសចិនហាមឃាត់ការនាំចូលផលិតផលជលផលពីប្រទេសជប៉ុនទៀតផង ។

ការធ្វើតេស្តរបស់ក្រសួងបរិស្ថានដែលបានយកសំណាកពី ១១ កន្លែង នៅជិតរោងចក្របង្ហាញថា កំហាប់អ៊ីសូតូមវិទ្យុសកម្មគឺ -៧ ទៅ -៨ នៃខ្នាតវិទ្យុសកម្មទ្រីទីយ៉ូមក្នុងមួយលីត្រ ពោលគឺក្រោមដែនកំណត់ ។ ដូច្នេះវាមិនប៉ះពាល់ដល់សុខភាពមនុស្ស ឬបរិស្ថានទេ ។

ទន្ទឹមនោះ ក្រសួងក៏នឹងផ្សព្វផ្សាយលទ្ធផលតេស្តរៀងរាល់សប្តាហ៍ យ៉ាងហោចណាស់រយៈពេលបីខែដំបូង បន្ទាប់មកនឹងពិនិត្យមើលពេលវេលានៃការបង្ហាញបន្ថែមទៀត ។

ប្រតិបត្តិកររោងចក្រ Tokyo Electric Power Co (Tepco) បាននិយាយដែលថា ទឹកប្រៃនៅជិតរោងចក្រមានផ្ទុកសារធាតុទ្រីទីយ៉ូម តិចជាង ១០ នៃខ្នាតវិទ្យុសកម្មក្នុងមួយលីត្រ ក្រោមដែនកំណត់របស់ខ្លួនគឺ ៧០០ នៃខ្នាតវិទ្យុសកម្មនិងទាបជាងដែនកំណត់របស់អង្គការសុខភាពពិភពលោក ១០ ០០០ នៃខ្នាតវិទ្យុសកម្មសម្រាប់ទឹកផឹក ៕

ប្រែសម្រួល៖ វារី
ប្រភព ៖ tuoitrenews

ចុចអាន៖ ជប៉ុន រកមិនឃើញសារធាតុវិទ្យុសកម្ម ក្នុងត្រី ដែលនេសាទបានក្បែររោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម