Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន រកមិនឃើញសារធាតុវិទ្យុសកម្ម ក្នុងត្រី ដែលនេសាទបានក្បែររោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា

បានផុស

នៅ

ទីភ្នាក់ងារជលផលជប៉ុននិយាយថា កម្រិតនៃសារធាតុវិទ្យុសកម្ម Tritium នៅក្នុងត្រីដែលចាប់បាននៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi គឺទាបពេកដល់ថ្នាក់មិនអាចរកឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ JiJi Press)

នេះគឺជាការបញ្ជាក់ ក្រោយមានក្តីព្រួយបារម្ភ បន្ទាប់ពីប្រតិបត្តិករ ចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រចូលទៅក្នុងមហាសមុទ្រ។

ទីភ្នាក់ងារនេះបាននិងកំពុងតាមដានជាប្រចាំ នូវសារធាតុវិទ្យុសកម្មក្នុងផលនេសាទពីតំបន់ Fukushima និងខេត្តក្បែរៗ ចាប់តាំងពីឧបទ្ទវហេតុនៅរោងចក្រនេះមក។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីក៏គ្រោងនឹងធ្វើតេស្ដសំណាក នៃកម្រិតសារធាតុ Tritium នៅក្នុងសត្វត្រីដែលចាប់បានក្នុងដែនទឹករង្វង់១០គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរជារៀងរាល់ថ្ងៃសម្រាប់រយៈពេលប្រហែលមួយខែផងដែរ។

(រូបថត៖ Getty Images)

កាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ទីភ្នាក់ងារជលផល បានចេញផ្សាយលទ្ធផលវិភាគដំបូងរបស់ខ្លួន បន្ទាប់ពីពិនិត្យត្រីតុកកែសំប៉ែត និងត្រី Gurnard ដែលចាប់បានមួយថ្ងៃមុននោះ។

លទ្ធផលបង្ហាញថា កម្រិតសារធាតុ Tritium នៅក្នុងត្រីគឺមិនអាចរកឃើញទេ ព្រោះវាមានតិចជាង ១០ Becquerel ក្នុងមួយគីឡូក្រាម។

លើសពីនេះ ទីភ្នាក់ងារខាងលើ ក៏គ្រោងវិភាគត្រីដែលចាប់បាននៅក្នុងតំបន់ធំទូលាយផងដែរ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពនៃផលិតផលសមុទ្ររបស់ប្រទេសជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ របៀបជប៉ុនបន្សុទ្ធទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម