ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ព្រមានលោក Zelensky៖ “ឈប់ប្រមាថយើងទៀត”
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានព្រមានប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កុំប្រមាថប្រទេសប៉ូឡូញ នៅលើឆាកអន្តរជាតិម្តងទៀតឲ្យសោះ ខណៈទីក្រុង កៀវ និងវ៉ាសូវី នៅតែឈ្លោះប្រកែកគ្នា លើការនាំចេញគ្រាប់ធញ្ញជាតិ។

លោក Morawiecki បានប្រាប់ការជួបជុំមួយក្នុងទីក្រុង Swidnik កាលពីថ្ងៃសៅរ៍ទី២៣ខែកញ្ញាថា “ខ្ញុំចង់ប្រាប់លោកប្រធានាធិបតី Zelensky កុំប្រមាថ ប៉ូឡូញ ម្តងទៀត ដូចដែលគាត់ធ្វើនាពេលថ្មីៗនេះ ក្នុងអំឡុងពេលសុន្ទរកថា នៅអង្គការសហប្រជាជាតិ ឲ្យសោះ”។
លោក Morawiecki និយាយថា “ប្រជាជនប៉ូឡូញ នឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងទេ ហើយការការពារកេរ្តិ៍ឈ្មោះដ៏ល្អរបស់ប្រទេសប៉ូឡូញ មិនត្រឹមតែជាកាតព្វកិច្ចនិងកិត្តិយសរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិច្ចការសំខាន់បំផុតរបស់រដ្ឋាភិបាលប៉ូឡូញផងដែរ។
លើសពីនេះ លោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាសូវី នឹងក្រោកឈរឡើង ដើម្បីផលប្រយោជន៍របស់ខ្លួន ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។

គួររម្លឹកឡើងវិញ លោក Zelensky បានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កកាលពីដើមសប្តាហ៍ថា “មិត្តអឺរ៉ុបមួយចំនួនរបស់យើង បានសម្តែងធ្វើដូចជាមានសាមគ្គីភាពនៅក្នុងល្ខោននយោបាយ ដោយបង្វែរបញ្ហាគ្រាប់ធញ្ញជាតិទៅជារឿងដ៏រន្ធត់មួយ”។ ក្រោយមក ប៉ូឡូញ បានប្រតិកម្មទៅនឹងសុន្ទរកថានេះ ដោយកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន។
ជម្លោះការទូតបានផ្ទុះឡើង បន្ទាប់ពីក្រុងវ៉ាសូវី បដិសេធដកបម្រាមលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយលើកឡើងពីភាពចាំបាច់ដើម្បីការពារកសិកររបស់ខ្លួន ពីលំហូរផលិតផលតម្លៃថោកពីបរទេស។
ទន្ទឹមនឹងនោះ ទីក្រុងកៀវ បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ដោយទទូចថា ការរឹតបន្តឹងដែលដាក់ដោយប្រទេសប៉ូឡូញ គឺខុសច្បាប់។ បញ្ហានេះ មានភាពរសើបខ្លាំង ដោយសារតែប៉ូឡូញគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ សម្រាប់ការបញ្ជូនសព្វាវុធបរទេសទៅកាន់អ៊ុយក្រែន ព្រមទាំងទទួលហ្វឹកហ្វឺនទាហានអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីបំផុត ប៉ូឡូញ សម្រេចចិត្ត ឈប់ជួយអាវុធដល់អ៊ុយក្រែន ក្រោយលោក ហ្សេលេនស្គី និយាយដៀមដាម
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង