ព័ត៌មានអន្ដរជាតិ
តុលាការវៀតណាម កាត់ទោសប្រហារជីវិត ជនជាតិខ្មែរម្នាក់ ពីបទរត់ពន្ធគ្រឿងញៀន
ជនជាតិខ្មែរម្នាក់ និងវៀតណាមពីរនាក់នៅខេត្ត Binh Phuoc ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ៣១ គីឡូក្រាម ចូលក្នុងប្រទេសវៀតណាម។

ជនជាតិខ្មែរឈ្មោះ Sbov Proeurn អាយុ៣៦ឆ្នាំ និងជនជាតិវៀតណាម២នាក់ឈ្មោះ Nguyen Ngoc Hai អាយុ ២៩ ឆ្នាំ និង Dang Ngoc Quy អាយុ២៤ឆ្នាំ ត្រូវបានតុលាការប្រជាជនខេត្ត Binh Phuoc កាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញា ពីបទជួញដូរគ្រឿងញៀន។ លោក Hai ក៏រងការចោទប្រកាន់ពីបទរក្សាទុកអាវុធយោធាដោយខុសច្បាប់ ផងដែរ។
កាលពីថ្ងៃទី២៦ខែមីនាឆ្នាំមុន បុរសជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណម្នាក់ បានជួល Sbov ឲ្យដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាចូលទៅទីក្រុងហូជីមិញ ដោយឲ្យប្រាក់ ២០០ដុល្លារក្នុងមួយគីឡូក្រាម។
បីខែក្រោយមក Sbov បានជិះម៉ូតូទៅផ្សារមួយក្នុងស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ ដោយយកគ្រឿងញៀនពីជនមិនស្គាល់អត្តសញ្ញាណ បន្ទាប់មកដឹកត្រលប់ទៅខេត្ត Binh Phuoc វិញ។
ក្រោយមកទៀត លោក Sbov បានជួល Hai ឲ្យយកថ្នាំញៀនពីព្រំដែនកម្ពុជា ទៅទីក្រុងហូជីមិញក្នុងតម្លៃ ១៥០ដុល្លារក្នុងមួយគីឡូក្រាម។ Quy ត្រូវបាន Hai ជួលបន្តដើម្បីដឹកមនុស្ស៣នាក់ទៅ ហូជីមិញ ក្នុងតម្លៃ ៦១៦ដុល្លារ។
នៅថ្ងៃទី២ ខែកក្កដា និងថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២២ Sbov បានទទួលថ្នាំញៀនចំនួន៣ធុងបន្ថែមទៀត ហើយនាំយកទៅព្រំដែន ប៉ុន្តែទីបំផុត ក៏ត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម កាត់ទោសដាក់ពន្ធនាគារមនុស្ស១១នាក់ ពីបទជួញដូរមនុស្ស ចូល កម្ពុជា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


