ព័ត៌មានអន្ដរជាតិ
ចិន មិនមែនជាទេសចរលំដាប់លេខ ១ ចូលមកលេងកម្សាន្តនៅ ថៃ ឡើយ
នៅក្នុងឆ្នាំ ២០២៣ នេះ ថៃដាក់ក្ដីរំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៣០ លាននាក់ចូលមកលេងកម្សាន្តក្នុងប្រទេស ប៉ុន្តែទោះជាយ៉ាងណា ត្រឹមរយៈពេល ៩ ខែមកនេះ ថៃទើបទទួលបានតែជាង ១៨ លាននាក់ប៉ណ្ណោះ ដោយក្នុងនោះ ទេសចរដែលមានចំនួនច្រើនជាងគេបំផុតគឺមិនមែនចិនឡើយ ។

សម្រាប់រយៈពេល ៩ ខែនៃឆ្នាំ ២០២៣ នេះ ទេសចរដែលចូលមកលេងកម្សាន្តនៅថៃច្រើនបំផុតនោះគឺទេសចរម៉ាឡេស៊ី ដែលមានចំនួនរហូតដល់ជិត ៣ លាននាក់ ខណៈទេសចរចិនស្ថិតនៅលំដាប់ទី ២ មានចំនួនត្រឹមតែជាង ២.២ លាននាក់ប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះ ក្រៅពីម៉ាឡេស៊ី និងចិនដែលមានចំនួនច្រើនជាងគេ ក្នុងនោះប្រទេសកូរ៉េខាងត្បូងស្ថិតនៅលំដាប់លេខ ៣ មានទេសចរទៅថៃជាង ១.០៧ លាននាក់, ឥណ្ឌាមានចំនួន ១.០៣ លាននាក់ និងរុស្ស៊ីជាង ៩៣ ម៉ឺននាក់ ។

តាមរយៈទិន្នន័យនេះដែរ មានតែទេសចរម៉ាឡេស៊ីប៉ុណ្ណោះមានកំណើន ១៥.៥១ ភាគរយ ស្របពេលចិនបានធ្លាក់ចុះ ២៧.០៨ ភាគរយ ខណៈកូរ៉េខាងត្បូង ១០.៦០ ភាគរយ និងឥណ្ឌា ៤.២៨ ភាគរយ ប៉ុន្តែទេសចរតំបន់អាស៊ានមានការកើនឡើង ៨.២២ ភាគរយ ។
គួរបញ្ជាក់ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ថៃបានប្រើគោលនយោបាយលើកលែងទិដ្ឋាការដល់ទេសចរចិន រួមជាមួយកាហ្សាក់ស្ថាន ដែលអាចឲ្យទេសចរប្រទេសទាំងពីរនេះចូលមកកម្សាន្តក្នុងប្រទេសថៃរហូតដល់ ៣០ ថ្ងៃ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


