ព័ត៌មានអន្ដរជាតិ
ផ្កាយរណប Theos-2 របស់ថៃ បាញ់បង្ហោះ ចូលទៅទីអវកាស ដោយជោគជ័យ
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) និយាយថា ផ្កាយរណបគន្លងផែនដីទាបរបស់ប្រទេសថៃ ឈ្មោះ Theos-2 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Guiana ដោយជោគជ័យកាលពីម៉ោង ៨ និង ៣៦ ព្រឹកថ្ងៃចន្ទ ។

ដើមឡើយ ផ្កាយរណបនេះ គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃសៅរ៍ ទី៧ ខែតុលា ប៉ុន្តែត្រូវបានលុបចោលវិញត្រឹមតែ ១៤ វិនាទីប៉ុណ្ណោះ មុនពេលហោះឡើង ដោយសារបញ្ហាបច្ចេកទេស ។
ក្រុមហ៊ុនបារាំង Arianespace រាយការណ៍ថា ពួកគេបានរកឃើញបញ្ហាជាមួយនឹងរ៉ុកកែត Vega Flight VV23 ដែលជាបេសកកម្មដឹកផ្កាយរណបថៃ រួមជាមួយមនុស្ស ១០ នាក់ផ្សេងទៀតទៅកាន់លំហ ។
ផ្កាយរណបអង្កេតផែនដី Theos-2 ត្រូវបានបង្កើតឡើងដោយ GISTDA និងក្រុមហ៊ុន Airbus សម្រាប់ថតរូបភាពពីលំហ បន្តវេនពីបេសកកម្ម Theos-1 ដែលបាញ់បង្ហោះក្នុងឆ្នាំ២០០៨ ។

វានឹងចំណាយពេលមួយខែ ឬពីរខែទៀត ដើម្បីពិនិត្យមើលប្រព័ន្ធផ្សេងៗនៃផ្កាយរណប រួមទាំងសមត្ថភាពថតរូប មុនពេលដែលវាអាចចាប់ផ្តើមបេសកកម្មបាន។
GISTDA បន្ថែមថា Theos-2 អាចថតរូបភាពដែលមានកម្រិតច្បាស់ខ្ពស់ក្នុងទំហំរហូតដល់ ៥០សង់ទីម៉ែត្រ និងស្កេនផ្ទៃប្រហែល ៧៤០០០គីឡូម៉ែត្រការ៉េ ក្នុងមួយថ្ងៃ។
ជាចុងក្រោយទីភ្នាក់ងារនេះបញ្ជាក់ថា ព័ត៌មានភូមិសាស្ត្រដែលនឹងទទួលបានដោយផ្កាយរណបនេះ នឹងជួយប្រទេសថៃ រៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងយោធាជាលើកដំបូងដោយជោគជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


