Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពី កម្ពុជា, វៀតណាម និងថៃ ក៏កំពុងប្រជែងពង្រីកព្រលានយន្តហោះ​ដូចគ្នា

បានផុស

នៅ

បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រញាប់ប្រញាល់ពង្រីកអាកាសយានដ្ឋានធំៗរបស់ខ្លួនដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក ក៏ដូចជាទាក់ទាញការវិនិយោគបរទេស រួមជាមួយអ្នកធ្វើដំណើរ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច បើទោះបីជាផែនការមួយចំនួនកំពុងបង្កើនក្តីបារម្ភអំពីការវិនិយោគលើសកម្រិតក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមការស្រាវជ្រាវរបស់សារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា ក្រៅពីកម្ពុជា ប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត​ ជាពិសេស​ថៃ និ​ងវៀតណាមក៏កំពុងពង្រីកសមត្ថភាពព្រលានយន្តហោះដូចគ្នា ។ ប្រទេសថៃបានបើកពង្រីកកន្លែងចំណតយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិក្បែរទីក្រុងបាងកកកាលពីខែកញ្ញា ខណៈការពង្រីកកន្លែងចូលចតនេះគឺ ដើម្បីស្តារសេដ្ឋកិច្ចក្នុងស្រុកឲ្យងើបឡើងវិញ និងរួមចំណែកស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនផងដែរ ។

ស្ថានីយនេះអាចផ្ទុកយន្តហោះបានដល់ទៅ ២៨ គ្រឿង និងអាចផ្ទុកអ្នកដំណើរបាន ១៥ លាននាក់ក្នុងមួយឆ្នាំ ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពរួមរបស់អាកាសយានដ្ឋាន នឹងកើនឡើងពី ៣០ ភាគរយ ឬ ៦០ លាននាក់ជារៀងរាល់ឆ្នាំ ដើម្បីកាត់បន្ថយការកកស្ទះ ។

ទន្ទឹមនឹងនេះ ផ្លូវរត់យន្តហោះទី ៣ របស់ព្រលានសុវណ្ណភូមិ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤ ហើយមានគោលបំណងសាងសង់ស្ថានីយចំណតយន្តហោះទី ២ និងផ្លូវរត់មួយទៀតនៅឆ្នាំ ២០៣០ ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់ ១៥០ លាននាក់ ។

លើសពីនេះ ថៃក៏គ្រោងនឹងពង្រីកអាកាសយានដ្ឋាន ២ ទៀតផងដែរ គឺអាកាសយានដ្ឋានអន្តរជាតិដនមឿងក្បែរទីក្រុងបាងកក និងអាកាសយានដ្ឋានអ៊ូតាប៉ាវ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរាជធានី ។ ជារួមមក សមត្ថភាពសរុបនៃអាកាសយានដ្ឋានទាំង ២ នៅក្នុងតំបន់ទីក្រុង នឹងកើនឡើងដល់ ២០០ លាននាក់នៅឆ្នាំ ២០៣០ ។

សម្រាប់ប្រទេសវៀតណាមវិញ នឹងវិនិយោគជាង ៤ ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ទីក្រុងហាណូយដល់ ៦០ លាននាក់នៅឆ្នាំ ២០៣០ ដែលស្មើនឹង ២.៥ ដងនៃចំនួនបច្ចុប្បន្នរបស់ខ្លួន ។ ដោយឡែក ក្រៅពី​ថៃ និងវៀតណាម, ប្រទេសម៉ាឡេស៊ី ហ្វីលីពីន​ រួមជាមួយសិង្ហបុរី ​ក៏មានគម្រោង​ពង្រីកអាកាសយានដ្ឋានដូចគ្នាផងដែរ ។

បើតាមក្រុមហ៊ុន Japan Aircraft Development Corporation បានឲ្យដឹងថា តម្រូវការអ្នកដំណើរតាមអាកាសនៅអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងនឹងកើនឡើងជិត ៣ ដងក្នុងរយៈពេល ២ ទសវត្សរ៍ ចាប់ពីឆ្នាំ ២០១៩ ខណៈអត្រាកំណើនប្រចាំឆ្នាំជាមធ្យមរបស់តំបន់នេះគឺ ៤.៦ ភាគរយ ខ្ពស់ជាងតួលេខសកល ៣.៤ ភាគរយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nikkei Asia

ចុចអាន៖ ការលក់អចលនទ្រព្យ ចិន ធ្លាក់ចុះ ២ ខ្ទង់ ខណៈការវិនិយោគកាន់តែពិបាក ងើបឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួង ដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដើម្បីពង្រឹងគុណភាពអប់រំ

ព័ត៌មានជាតិ៤ នាទីutes មុន

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

ព័ត៌មានជាតិ៨ នាទីutes មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា១៧ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ២៣ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម