Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រកាសសង្គ្រាមរយៈពេលវែង ក្រោយបទឈប់បាញ់

បានផុស

នៅ

ទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែលសុទ្ធតែប្រកាសដូចគ្នាថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីបន្តសង្រ្គាមអូសបន្លាយរយៈពេលវែង បន្ទាប់ពីការផ្អាកបាញ់រយៈពេលខ្លីនៅតំបន់ហ្គាហ្សា។

(រូបថត៖ wowt)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងពីរ នឹងផ្អាកការប្រយុទ្ធគ្នារយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹកទៅ (ម៉ោងនៅអ៊ីស្រាអែល) ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីន។

អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធ Al-Qassam ដែលជាសម្ព័ន្ធចលនាហាម៉ាស បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូមួយ បន្ទាប់ពីសេចក្តីប្រកាសអំពីការផ្អាកមនុស្សធម៌នោះថា យុទ្ធជនប៉ាឡេស្ទីន នៅតែត្រៀមខ្លួន ដើម្បីប្រឈមមុខជាមួយកងកម្លាំងអ៊ីស្រាអែល ដរាបណាសង្រ្គាមនៅតែបន្ត។

លោកបន្ថែមថា លក្ខខណ្ឌដែលព្រមព្រៀងសម្រាប់ការផ្អាកបាញ់ គឺដូចទៅនឹងលក្ខខណ្ឌ ដែលក្រុមហាម៉ាសបានស្នើឡើង មុនពេលអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួននៅហ្គាហ្សាដែរ។ ដំបូងឡើយ អ៊ីស្រាអែលបានច្រានចោលសំណើនេះ ដោយអះអាងថា ខ្លួនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនជាមួយនឹងអំណាចយោធា។

(រូបថត៖ EPA)

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកាថា ការនាំយកតំបន់ហ្គាហ្សាភាគខាងជើងមកគ្រប់គ្រង គឺគ្រាន់តែជាដំណាក់កាលដំបូងនៃសង្រ្គាមដ៏យូរប្រឆាំង នឹងក្រុមហាម៉ាសប៉ុណ្ណោះ។

លោកនិយាយថា នៅប៉ុន្មានថ្ងៃខាងមុខ កងកម្លាំងអ៊ីស្រាអែលនឹងផ្តោតលើការរៀបចំផែនការ និងបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធ ។ អ៊ីស្រាអែល​នឹង​រក្សា​កម្លាំង​របស់​ខ្លួន​នៅ​តំបន់ហ្គាហ្សា ​អំឡុង​ពេល​ផ្អាកបាញ់ ហើយ​គោរព​តាម​កិច្ច​ព្រមព្រៀងនោះ ប៉ុន្តែ​ក៏នឹង​បន្ត​ប្រតិបត្តិការ​យោធា​វិញផងដែរ ​នៅ​ពេល​ការ​ផ្អាក​នេះ​បញ្ចប់ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អ៊ីស្រាអែល ប្រកាស សម្លាប់បានមេទ័ពជើងទឹកក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ភ្លើងឆេះក្លឹបក្រោមដី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទុះប្រតិកម្មវែកញែក ក្រោយលេចឮដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មី មិនមែន LD

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១២ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម