ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់ចេញផែនការសាងសង់ជញ្ជាំងបិទផ្លូវរូងក្រោមដីរបស់ ក្រុមហាម៉ាស នៅតាមតំបន់ព្រំដែន
យោងតាមវិទ្យុកងទ័ពអ៊ីស្រាអែលបានចុះផ្សាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែលបាននិងកំពុងដាក់ចេញផែនការសាងសង់ជញ្ជាំងបិទផ្លូវរូងក្រោមដីរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅជិតព្រំដែនរវាងតំបន់ហ្គាហ្សាស្ទ្រីប និងប្រទេសអេហ្ស៊ីប ។

ទោះយ៉ាងណា ផែនការសាងសង់ជញ្ជាំងបិទផ្លូវរូងក្រោមដីនៅចំណុច Philadelphia Axis មិនមែនកើតឡើងភ្លាមៗនៅពេលនេះនោះទេ ពោលវាអាចនឹងលេចចេញជារូបរាង បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សាដែលកំពុងដុតរោលនាពេលបច្ចុប្បន្នត្រូវបិទបញ្ចប់ជាផ្លូវការ ។
ពាក់ព័ន្ធនឹងបញ្ហានេះ គណៈប្រតិភូអ៊ីស្រាអែលក៏បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបរួចរាល់ហើយផងដែរដើម្បីបើកកិច្ចចរចាលើការសាងសង់ជញ្ជាំងដ៏មហិមារនេះ ខណៈភាគីអេហ្ស៊ីបក៏យោគយល់ពីតម្រូវការចាំបាច់សម្រាប់សន្តិសុខសុវត្ថិភាពរបស់អ៊ីស្រាអែលផងដែរ ។
ចំណែកប៉ុស្តិ៍ទូរទស្សន៍ i24News របស់អ៊ីស្រាអែលក៏បានរាយការណ៍ដែរថា “អ៊ីស្រាអែលពិតជាភ័យខ្លាចចំពោះផ្លូវរូងក្រោមដីនៅក្នុងទីក្រុង Rafah ភាគខាងកើតតំបន់ប៉ាឡេស្ទីន ជាពិសេសផ្លូវរូងក្រោមដីនៅចំណុច Philadelphia Axis ក្នុងទឹកដីនៃតំបន់ហ្គាហ្សាស្ទ្រីប ព្រោះវាលាតសន្ធឹងចម្ងាយ ១៤ គីឡូម៉ែត្រតាមបណ្តោយព្រំដែនរវាងតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះជាមួយនឹងប្រទេសអេហ្ស៊ីប ។

ទន្ទឹមនោះ គម្រោងសាងសង់នេះ គឺដោយសារតែអ៊ីស្រាអែលនៅតែចាត់ទុកថា ផ្លូវរូងក្រោមដីជាទីតាំងចម្បងរបស់ក្រុមហាម៉ាសក្នុងការចេញបញ្ជា ក៏ដូចជាបើកប្រតិបត្តិការវាយប្រហារលើសមរភូមិ ជាពិសេសទៀតនោះ ផែនការនេះកើតមានឡើង បន្ទាប់ពីអ៊ីស្រាអែលរកឃើញផ្លូវរូងក្រោមដីធំបំផុតរបស់ក្រុមប្រដាប់អាវុធមួយនេះនៅតាមព្រំដែន អ៊ីស្រាអែល-ហ្គាហ្សា និងមានប្រវែងប្រហែល ៤ គីឡូម៉ែត្រឯណោះ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១៩,៤០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី និង ៥២,២០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


