ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណផ្ដល់រង្វាន់ ៤០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនមេក្រុមហាម៉ាស
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសុក្របានទម្លាក់ខិត្តប័ណ្ណទៅលើតំបន់ហ្គាហ្សាស្ទ្រីបបង្ហាញពីការផ្ដល់ប្រាក់រហូតដល់ ៤០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំកំពូលរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

សកម្មជនប៉ាឡេស្ទីនបានផ្សព្វផ្សាយខិត្តប័ណ្ណដែលមានភ្ជាប់ជាមួយរូបថតមេដឹកនាំក្រុមហាម៉ាសតាមអ៊ីនធឺណិត ដែលក្នុងនោះកងទ័ពបានអំពាវនាវឲ្យពលរដ្ឋហ្គាហ្សាផ្តល់ព័ត៌មានអំពីលោក Yahya Sinwar មេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សា ។
ក្រៅពីលោក Sinwar, ក្នុងខិត្តប័ណ្ណនោះក៏មានប្អូនប្រុសរបស់គាត់ឈ្មោះ Muhammed Sinwar ដែលជាមេដឹកនាំយោធាដ៏លេចធ្លោក្នុងក្រុមប្រដាប់អាវុធនៃកងពលតូច Al-Qassam, លោក Mohammed Deif មេបញ្ជាការទូទៅនៃកងពលតូច Al-Qassam និងលោក Rafaa Salameh ជាមេបញ្ជាការរបស់កងវរសេនាតូច Khan Younis ។

ក្នុងខិត្តប័ណ្ណរបស់កងទ័ពអ៊ីស្រាអែលនោះបានរ៉ាយរ៉ាប់ទៀតថា “អ្នកដែលផ្តល់ព័ត៌មាននឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៤០ ម៉ឺនដុល្លារសម្រាប់ការចាប់ខ្លួនលោក Yahya Sinwar, ៣០ ម៉ឺនដុល្លារសម្រាប់លោក Muhammed Sinwar, ២០ ម៉ឺនដុល្លារសម្រាប់លោក Rafaa Salameh និង ១០ ម៉ឺនដុល្លារសម្រាប់លោក Mohammed Deif” ។
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលាមក កងទ័ពអ៊ីស្រាអែលបាននិងកំពុងចែកចាយខិត្តប័ណ្ណនៅតាមផ្នែកផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងប្រជាជនហ្គាហ្សាក្នុងគោលបំណងដើម្បីធ្វើពលរដ្ឋបាត់បង់ទំនុកចិត្តលើចលនាប្រដាប់អាវុធមួយនេះ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ១១០ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,៧០០ នាក់ត្រូវបានសម្លាប់ និង ៥០,៨០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


