ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦ ភាគរយនៅឆ្នាំក្រោយ
វៀតណាមនឹងដំឡើងប្រាក់ខែអប្បបរមាសម្រាប់កម្មករចំនួន ៦ ភាគរយនៅឆ្នាំក្រោយ បន្ទាប់ពីមានកិច្ចព្រមព្រៀងគ្នារវាងតំណាងការងារ និងតំណាងធុរកិច្ច ។

ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិបានផ្តល់ភ្លើងខៀវចំពោះការដំឡើងប្រាក់ឈ្នួលនេះ ហើយនឹងដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត ហើយប្រសិនបើត្រូវបានអនុម័តមែននោះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។
យោងតាមសេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាមបានឲ្យដឹងថា ប្រាក់បៀវត្សរ៍អប្បបរមាសម្រាប់កម្មករនៅតំបន់ ១ គឺតំបន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ត្រូវបានកំណត់ឡើងដល់ ៤.៩៦ លានដុង ស្មើនឹង ២០៤ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលនៅក្នុងតំបន់ ២ ដូចជា Can Tho, Da Nang និង Hai Phong គ្រោងនឹងកើនឡើងដល់ ៤.៤១ លានដុង ឬប្រហែល ១៨១ ដុល្លារ ។

សម្រាប់ប្រាក់បៀវត្សរ៍នៅតំបន់ ៣ ពោលទីក្រុង និងស្រុកនៃភាគខាងជើងខេត្ត Bac Ninh, ខេត្ត Bac Giang និងខេត្ត Hai Duong គ្រោងនឹងកើនឡើងដល់ទៅ ៣.៨៦ លានដុង ឬប្រហែល ១៥៨ ដុល្លារ ខណៈនៅក្នុងតំបន់ ៤ រួមនឹងតំបន់នៅសល់ផ្សេងទៀត កើនឡើងដល់ ៣.៤៥ លានដុង ឬប្រហែល ១៤១ ដុល្លារ ។
ចំពោះផែនការដំឡើងប្រាក់ឈ្នួលនេះដែរ ត្រូវបានវាយតម្លៃដោយផ្អែកលើការលំបាកផ្នែកសេដ្ឋកិច្ច ការប្រែប្រួលពិភពលោក និងរបាំងពាណិជ្ជកម្មដ៏ស្មុគស្មាញ ។ លោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារ និយាយថា ក្រុមប្រឹក្សាក៏បានគិតគូរពីស្ថានភាពលំបាករបស់កម្មករក្នុងពេលថ្មីៗនេះផងដែរ ដោយសារតែការឡើងចុះតម្លៃ និងអាជីវកម្មខ្វះការបញ្ជាទិញ ។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៧ វៀតណាមបានដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ចំនួន ៧.៣ ភាគរយ, ឆ្នាំ ២០១៨ ចំនួន ៦.៥ ភាគរយ, ឆ្នាំ ២០១៩ ចំនួន ៥.៣ ភាគរយ និង ៦ ភាគរយក្នុងឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


