ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ ចេញសេចក្ដីសម្រេចពិន័យម្ចាស់គណនី TikTok ម្នាក់ ដែលបង្ហោះវីដេអូឃ្លីបធ្វើឱ្យប៉ះពាល់កិត្តិយសប្រាសាទអង្គរវត្ត
នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤ នេះ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខអ៊ីនធឺណិត និងបង្ការត្រួតពិនិត្យឧក្រិដ្ឋកម្មបច្ចេកវិទ្យានៃប៉ូលីសទីក្រុងហូជីមិញ ដើម្បីធ្វើការជាមួយម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ទាក់ទងនឹងករណីបង្ហោះវីដេអូឃ្លីបប្រាសាទអង្គរវត្ត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពព័ត៌មានពី Zingnews បានឱ្យដឹងថា នាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍ទីក្រុងហូជីមិញ បានចេញសេចក្តីសម្រេចពិន័យម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh ជាទឹកប្រាក់ចំនួន ៧,៥លានដុង (ខ្ទង់ ៣០០ដុល្លារ) ពីបទផ្តល់ព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ ទីភ្នាក់ងារ អង្គការ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល។ នេះបើតាមអនុក្រឹត្យលេខ ១៥/២០២០ របស់រដ្ឋាភិបាលវៀតណាម។
ជាមួយគ្នានេះ អាជ្ញាធរបានស្នើឱ្យ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh ថ្ងៃមុខ ថ្ងៃក្រោយ ត្រូវសិក្សាឱ្យបានហ្មត់ចត់ គោរពតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៃការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ។

សូមបញ្ជាក់ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh បានបង្ហោះវីដេអូឃ្លីបបង្ហាញសកម្មភាពនៅប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជានិមិត្តរូបរបស់ប្រទេសកម្ពុជា ។ ឃ្លីបនោះ Hua Quoc Anh បានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលមិនមែនជាសំលៀកបំពាក់ប្រពៃណីខ្មែរឡើយ លើសពីនេះនាងក៏បានបញ្ចូលរូបភាពទង់ជាតិ និងរូបព្រះមហាក្សត្រថៃ ក៏ដូចជាពាក្យថា “សួស្តីប្រទេសថៃ” ផងដែរ។ សកម្មភាពនេះ Zingnews បានសរសេរថា ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh មិនត្រឹមតែបំពានលើបទបញ្ញត្តិរបស់ប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេចាត់ទុកថាជាការប្រមាថដល់មោទនភាពជាតិខ្មែរ ការមិនគោរពវប្បធម៌កម្ពុជា និងថៃ ព្រមទាំងមានចេតនាបង្កការបែកបាក់រវាងប្រទេសជិតខាងផងទៀតផង ៕
ប្រែសម្រួលដោយ៖ កុសល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


