Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី បំបែកសម្បុកពេស្យាចារ ឃាត់បាននារីថៃ វៀតណាម និងឥណ្ឌូណេស៊ី ៤៨នាក់

បានផុស

នៅ

កាលពីចុងសប្តាហ៍ នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​ស្រ្តីបរទេស​ចំនួន​៤៨​នាក់ ​ក្នុង​ការ​ឆ្មក់​ចូលបំបែកសម្បុក​ពេស្យាចារ​ចំនួន​បីកន្លែង ​នៅ​ទីក្រុង​គូឡាឡាំពួ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយករងអន្តោប្រវេសន៍លោក Jafri Embok Taha និយាយថា ការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ទី៦ខែមករា ក៏បានរារាំងសកម្មភាពរបស់បណ្តាញមួយផងដែរ។ លោកនិយាយ​ថា “​យើង​បាន​ចាប់​ខ្លួន​ស្ត្រី​បរទេស​ចំនួន៤៨នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌូណេស៊ី៣២នាក់ ថៃ១៣នាក់ និង​វៀតណាម៣នាក់ ​រួម​ជាមួយ​បុរស​ម្នាក់​មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន”។

អគ្គនាយករងអន្តោប្រវេសន៍លោក Jafri Embok Taha (រូបថត៖ Bernama)

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Jafri បន្ថែមថា បុរសក្នុងតំបន់បីនាក់ ក៏ត្រូវបានឃុំខ្លួនផងដែរ ដោយក្នុងនោះមានពីរនាក់ជាអ្នកមើលការខុសត្រូវអគារ ខណៈម្នាក់ជា អ្នកដឹកជញ្ជូន។ លោក​បន្ត​ថា ស្ត្រី​ថៃ៨នាក់​ក្នុង​ចំណោមនោះ គឺ​មានឯកសារបញ្ជាក់ពីព័ត៌មានផ្ទាល់ខ្លួនត្រឹមត្រូវ ប៉ុន្តែនារី​បរទេសផ្សេងទៀត គឺមិន​មាន​ឯកសារ​ធ្វើ​ដំណើរ ឬ​លិខិត​ឆ្លង​ដែន​ទេ។

(រូបថត៖ Nation)

លោក​លើកឡើងទៀត​ថា “​យើង​បាន​រឹបអូស​វត្ថុ​ផ្សេងៗ​រួម​មាន​ស្រោម​អនាម័យ, លិខិតឆ្លងដែន​ថៃចំនួន៨, លុយ៣០០រីងហ្គីត (៦៤ដុល្លារ), កន្សែង, កាមេរ៉ាសុវត្ថិភាពនិង​រថយន្ត​មួយ​គ្រឿង”។

(រូបថត៖ Nation)

តាមការបញ្ជាក់ពីលោក Jafri, ក្រុមនេះដំណើរការជាងមួយឆ្នាំមកហើយ ដោយពួកគេផ្សព្វផ្សាយសេវាកម្មរបស់ស្ត្រី តាមរយៈការបង្ហោះរូបថតរបស់ពួកគេនៅលើ Telegram និង WhatsApp ហើយស្ត្រីទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សណ្ឋាគារឬទីតាំងណាត់ជួបរបស់អតិថិជន។ អតិថិជនម្នាក់ៗត្រូវបង់ប្រាក់ចាប់ពី៨៦ដុល្លារ ដល់២៥៨ដុល្លារ តាមកញ្ចប់ដែលពួកគេចង់បាន ហើយការទូទាត់គឺធ្វើឡើងជាសាច់ប្រាក់ ឬប្រតិបត្តិការតាមអនឡាញជាមុន មុនពេលនារីត្រូវបានបញ្ជូនទៅជួបអតិថិជន។

ជាចុងក្រោយ លោកប្តេជ្ញាថា ម៉ាឡេស៊ី​នឹង​បន្ត​ប្រតិបត្តិការដដែល​នេះនា​ពេល​អនាគត ហើយ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត លើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​អន្តោប្រវេសន៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ វៀតណាម ចាប់ខ្លួនមេអណ្តើក នាំបវរកញ្ញានិងតារាម៉ូដែល ទៅបម្រើសេវាកម្មផ្លូវភេទឲ្យភ្ញៀវ មួយយប់ ២០០០ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម