ព័ត៌មានអន្ដរជាតិ
លោកអាន់វ៉ា៖ អ៊ីរ៉ង់បើកផ្លូវពិសេសឲ្យនាវាម៉ាឡេស៊ីឆ្លងកាត់
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសអ៊ីរ៉ង់បានផ្តល់ «ការអនុញ្ញាតពិសេស» ឲ្យនាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់បំផុតមួយនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ា បានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ ហើយលោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំរំដោះនាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួនឲ្យបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។
ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់៧០%។ ដោយសារតែព្រួយបារម្ភពីកង្វះខាត រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់ផ្តើមដាក់ចេញវិធានការសន្សំសំចៃប្រេង រួមមានការកាត់បន្ថយកូតាប្រេងសាំងដែលរដ្ឋធ្លាប់ជួយឧបត្ថម្ភ និងតម្រូវឲ្យមន្ត្រីរាជការធ្វើការពីផ្ទះវិញ។ លោកអាន់វ៉ា បានព្រមានថា ដ្បិតម៉ាឡេស៊ីមានស្ថានភាពល្អជាងប្រទេសខ្លះ ក៏សង្គ្រាមនេះនឹងធ្វើឲ្យតម្លៃម្ហូបអាហារ ជីកសិកម្ម និងថាមពលហក់ឡើងខ្ពស់មិនខាន។
បច្ចុប្បន្ន ទីក្រុងតេហេរ៉ង់នៅតែអះអាងថា ច្រកសមុទ្រនេះនៅតែបើកចំហសម្រាប់នាវាណាដែលមិនពាក់ព័ន្ធជាមួយអាមេរិក ឬអ៊ីស្រាអែល។ យ៉ាងណាមិញ ចរាចរណ៍តាមផ្លូវទឹកនេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺពីមុនធ្លាប់មាននាវាឆ្លងកាត់ប្រមាណ១២០គ្រឿងក្នុងមួយថ្ងៃ តែឥឡូវសល់ត្រឹមតែ៥គ្រឿងប៉ុណ្ណោះ។ បន្ថែមលើនេះ មានសេចក្តីរាយការណ៍ថា សភាអ៊ីរ៉ង់កំពុងពិចារណាបង្កើតប្រព័ន្ធបង់ប្រាក់ ដែលអាចតម្រូវឲ្យនាវាដែលចង់ឆ្លងកាត់ដោយសុវត្ថិភាព ត្រូវបង់ប្រាក់រហូតដល់២លានដុល្លារឯណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


