ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី លុបចោលមាតិកា Scam ជាង ៤ម៉ឺន ក្នុងរយៈពេលត្រឹម ៣ខែ
បញ្ហាបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam) កំពុងក្លាយជាវិបត្តិដ៏គួរឲ្យព្រួយបារម្ភ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Teo Nie Ching បានបង្ហើបឲ្យដឹងថា ត្រឹមតែ ៣ខែដំបូង នៃឆ្នាំ២០២៦ មាតិកាដែលពាក់ព័ន្ធនឹងការបោកប្រាស់ រួមទាំងគណនីក្លែងក្លាយ និងបន្លំខ្លួនជាអ្នកដទៃចំនួន ៤៣ ៦១៨ ត្រូវបានលុបចោលទាំងស្រុង។

សារព័ត៌មាន Strait Times បានចុះផ្សាយនាថ្ងៃទី២៨ ខែមេសា ថា តួលេខនេះ បានបង្ហាញពីការកើនឡើងយ៉ាងគំហុកគួរឲ្យតក់ស្លុត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលក្នុងឆ្នាំ២០២៤ មានត្រឹមជាង ៦ម៉ឺនករណី ប៉ុន្តែបានហក់ឡើងដល់ជិត ១០ម៉ឺនករណីក្នុងឆ្នាំ២០២៥ កន្លងទៅ។
អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះ គឺក្រុមអ្នកបោកប្រាស់ បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីធ្វើសកម្មភាពបោកបន្លំឲ្យកាន់តែដូចពិតៗ។
លោកស្រី Teo Nie Ching បានលើកឡើងថា មានករណីប្រើប្រាស់ AI ដើម្បីក្លែងសំឡេងរបស់ព្រះមហាក្សត្រម៉ាឡេស៊ី គឺព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម ក្នុងវីដេអូបោកប្រាស់ ដែលផ្សព្វផ្សាយពីជំនួយហិរញ្ញវត្ថុមិនពិត។ លោកស្រី បានបន្ថែមថា មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ សូម្បីតែរូបភាពរបស់អតីតប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ក៏ត្រូវបានគេយកទៅកែច្នៃដោយ AI ដើម្បីប្រើក្នុងគោលបំណងបោកប្រាស់ស្រដៀងគ្នានេះដែរ។
គួររំលឹកថា យោងតាមទិន្នន័យចុងក្រោយសម្រាប់ឆ្នាំ២០២៥ ការខាតបង់សរុបដោយសារអំពើឆបោកនៅក្នុងប្រទេសម៉ាឡេស៊ី មានចំនួនប្រហែល ៦៦០លានដុល្លារ។ ចំនួននេះ តំណាងឲ្យការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៧៦% បើធៀបទៅនឹងឆ្នាំ២០២៤ ដែលកាលនោះមានការខាតបង់ត្រឹមតែប្រហែល ៣៧០លានដុល្លារប៉ុណ្ណោះ។
ក្នុងនោះ ការឆបោកលើការវិនិយោគ គឺជាប្រភពនៃការបាត់បង់ទឹកប្រាក់ធំជាងគេបំផុត ដែលមានតម្លៃសរុបប្រហែល ៣២៥លានដុល្លារ។ បច្ចុប្បន្ន រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងតាមរយៈច្បាប់ថ្មីៗ ដើម្បីការពារប្រជាពលរដ្ឋពីការបាត់បង់សាច់ប្រាក់កាន់តែច្រើនក្នុងឆ្នាំ២០២៦ នេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


