ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី សម្រុកដំឡើងរបងបន្លាលួសនៅតាមព្រំដែនជាមួយថៃ ដើម្បីបង្ក្រាបបទល្មើស
ដើម្បីកាត់ផ្តាច់ផ្លូវរត់ពន្ធ និងការជួញដូរមនុស្ស អាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្តើមដំឡើងរបងបន្លាលួសប្រវែង១,៥គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែនទន្លេជាប់ប្រទេសថៃ។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១៣ខែកុម្ភៈរបស់បាងកកប៉ុស្តិ៍ ប៉ូលិសរដ្ឋ Kelantan បានចាប់ផ្តើមគម្រោងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្ដោតលើតំបន់ចន្លោះ Rantau Panjang និងប៉ុស្តិ៍សន្តិសុខ Pos Ibrahim Pencen ដែលជាចំណុចក្តៅនៃបទល្មើសឆ្លងដែន ស្ថិតនៅទល់មុខខេត្ត Narathiwat របស់ថៃ។
បាងកកប៉ុស្តិ៍ បានអះអាងថា របងបន្លាលួសនេះនឹងត្រូវដាក់នៅតាម «មូលដ្ឋានខុសច្បាប់» ចំនួន២៦កន្លែង ដែលត្រូវបានកម្ទេចដោយកងកម្លាំងសន្តិសុខនាពេលថ្មីៗនេះ។ ចំណតទូក និងផ្លូវខុសច្បាប់ទាំងនេះ ត្រូវបានគេប្រើប្រាស់ជាយូរមកហើយសម្រាប់ការរត់ពន្ធទំនិញ គ្រឿងញៀន និងការជួញដូរមនុស្សឆ្លងកាត់ទន្លេ Golok។ ជាមួយនឹងកញ្ចប់ថវិកា១០០ ០០០រីងហ្គីត ពីរដ្ឋាភិបាលកណ្តាល កម្មករកំពុងប្រញាប់ប្រញាល់បញ្ចប់ការងារនេះឲ្យទាន់មុនពេលចាប់ផ្តើមពិធីបុណ្យរ៉ាម៉ាដាន នាថ្ងៃទី១៨ខែកុម្ភៈខាងមុខ។
ទោះបីជាបច្ចុប្បន្នគេប្រើប្រាស់របងបន្លាលួសក៏ដោយ ក៏យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ព្រំដែននេះនៅតែជាប្រធានបទត្រូវដេញដោលគ្នាបន្តទៀត។ មន្ត្រីរដ្ឋ Kelantan បានជំរុញឲ្យមានការសាងសង់ជញ្ជាំងបេតុងអចិន្ត្រៃយ៍ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍លើដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ជំនួសវិញ។ សម្រាប់ពេលនេះ របងថ្មីនឹងដើរតួជាវិធានការបង្ការបន្ទាន់ប្រឆាំងនឹងសកម្មភាពខុសច្បាប់នានាដែលកើតមាននៅក្នុងស្រុក Sungai Kolok៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


