Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី បង្កើនការត្រួតពិនិត្យ ដើម្បីទប់ស្កាត់វីរុស នីប៉ាហ៍

បានផុស

នៅ

មិនខុសពីប្រទេសផ្សេងៗឡើយ ម៉ាឡេស៊ី ក៏កំពុងបង្កើនការត្រួតពិនិត្យនៅតាមព្រលានយន្តហោះផងដែរ ដើម្បីទប់ស្កាត់វីរុសនីប៉ាហ៍ ស្របពេលពិភពលោក កំពុងព្រួយបារម្ភ។

(រូបថត៖ Reuters)

តាមការផ្សាយរបស់ Bernama, ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរឹតបន្តឹងការពិនិត្យសុខភាពនៅគ្រប់ច្រកទ្វារព្រំដែនអន្តរជាតិ ខណៈទីភ្នាក់ងារការពារ និងត្រួតពិនិត្យព្រំដែនម៉ាឡេស៊ី (AKPS) ក៏កំពុងបង្កើនការត្រួតពិនិត្យលើផលិតផលសត្វដែលមានហានិភ័យខ្ពស់ដែលនាំចូលពីប្រទេសឥណ្ឌាផងដែរ។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានសហការជាមួយនាយកដ្ឋានសេវាបសុសត្វ និងនាយកដ្ឋានសត្វព្រៃ ដើម្បីតាមដានស្ថានភាពសត្វស្រុក និងសត្វព្រៃ ទោះបីជាបច្ចុប្បន្នមិនទាន់រកឃើញវីរុសនេះលើសត្វទាំងនោះក៏ដោយ។

ក្រសួងក៏ណែនាំឲ្យប្រជាជននិងទេសចរ ត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានល្អផងដែរ ចៀសវាងការប៉ះពាល់ជាមួយសត្វឈឺ និងត្រូវពាក់ម៉ាសនៅកន្លែងដែលមានមនុស្សច្រើន។

(រូបភាព៖ NIAID)

កាលពីសប្តាហ៍មុនប្រទេសឥណ្ឌា បានបញ្ជាក់ច្បាស់ពីការរកឃើញអ្នកឆ្លងវីរុសនីប៉ាហ៍ ចំនួន២ករណី ខណៈ១៩០នាក់ទៀត ធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលធ្វើតេស្ត។

ការរកឃើញនេះត្រូវបានបញ្ជាក់ដោយមន្ទីរពេទ្យ Darjeeling ក្នុងរដ្ឋ West Bengal ខណៈអ្នកជំងឺទាំងពីរ បានចេញរោគសញ្ញាតាំងតែពីខែធ្នូមកម្ល៉េះ។

លោកបន្តថា៖ «ការឆ្លងវីរុសនីប៉ាហ៍ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមានហេតុផលបីយ៉ាងចំពោះបញ្ហានេះ។ ទីមួយ គឺគ្មានវិធីព្យាបាលជាក់លាក់ឲ្យជាសះស្បើយនោះទេ ហើយក៏គ្មានថ្នាំណាមួយដែលមានប្រសិទ្ធភាពឲ្យប្រាកដដែរ។ ទីពីរ មិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយទីបី គឺ អត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម