Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម៖ “ប្រសិនបើ ចិន ប្រើប្រាស់កម្លាំង​ដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាព គឺបំពានយ៉ាងធ្ងន់ធ្ងរដល់អន្តរជាតិ”

បានផុស

នៅ

ភាគីប្រទេសវៀតណាម នាថ្ងៃទី ២០ ខែមករា នេះ បានប្រកាសគោលជំហររបស់ខ្លួនថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបជាមួយសំនួររបស់អ្នកកាសែត ទាក់ទងអំពីប្រទេសចិនធ្លាប់បានដណ្ដើមដែនកោះ Hoang Sa ជាដែនអធិបតេយ្យភាពរបស់ខ្លួន ក្នុងឆ្នាំ ១៩៧៤ អ្នកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា ដូចដែលបានបញ្ជាក់យ៉ាងច្បាស់ជាច្រើនលើកមកហើយថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ដែលក្នុងនោះអធិបតេយ្យភាពរបស់វៀតណាម ។ អ្នកស្រីបន្តថា ជាមួយគ្នានេះ សម្រាប់កោះ Hoang Sa គឺត្រូវបានគ្រប់គ្រងដោយវៀតណាម តាំងពីសតវត្សទី ១៧ មក ។

កោះ Hoang Sa

អ្នកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា រាល់ទង្វើនៃការប្រើប្រាស់កម្លាំង ឬការគម្រាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាពទឹកដីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ (ចិន-វៀតណាម) គឺខុសច្បាប់ទាំងស្រុង ដែលផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាការបំពានយ៉ាងធ្ងន់ធ្ងរដល់អន្តរជាតិ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម ពុំដែលបោះបង់គោលជំហរជំទាស់ជាដាច់ខាតចំពោះការទាមទាររបស់ចិននៅសមុទ្រខាងកើត ៕​

ប្រែសម្រួលដោយ៖ ប៉ោ កុសល

ប្រភព៖ Zing

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម