ព័ត៌មានអន្ដរជាតិ
ប្រធានប្រតិបត្តិក្រុមហ៊ុន Samsung សំណាងល្អ អាចគេចផុតពីការជាប់ពន្ធនាគារ
លោក Lee Jae-yong គ្មានកំហុស នៅក្នុងការចោទប្រកាន់ពីបទកេងប្រវ័ញ្ចតម្លៃភាគហ៊ុន និងការក្លែងបន្លំគណនេយ្យនៅក្នុងឆ្នាំ ២០១៥ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល នៅថ្ងៃទី ៥ ខែកុម្ភៈ ។ លោក Lee Jae-yong ត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចភាគហ៊ុន ដោយការបញ្ចូលគ្នារវាង Cheil Industries និងក្រុមហ៊ុនសំណង់ Samsung C&T។ព្រះរាជអាជ្ញាបានអះអាងថា លក្ខខណ្ឌនៃការរួមបញ្ចូលគ្នា រួមទាំងតម្លៃភាគហ៊ុន Cheil Industries បីដងនៃ Samsung C&T ត្រូវបានរៀបចំឱ្យលោក Lee ងាយស្រួលគ្រប់គ្រង C&T ។

ទោះជាយ៉ាងណា លោក Lee Jae-yong បានអះអាងថា ការរួមបញ្ចូលគ្នានេះគឺជាផ្នែកមួយនៃ “ប្រតិបត្តិការអាជីវកម្មធម្មតា” ។ គាត់ និងនាយកប្រតិបត្តិផ្សេងទៀតបានធ្វើសកម្មភាពនេះដូចៗគ្នា ពីព្រោះពួកគេជឿថាការរួមបញ្ចូលគ្នានេះនឹងផ្តល់ផលប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន។លោក Lee Jae-yong បាននិយាយយ៉ាងដូច្នេះថា លោកមិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាអទិភាពឡើយ ក្នុងអំឡុងពេលការរួមបញ្ចូលគ្នានៃ Samsung C&T និង Cheil Industries” ។
យោងតាមគេហទំព័រ Bloomberg បានឱ្យដឹងថា ឥលូវលោក Lee Jae-yong បានរួចផុតពីការចោទប្រកាន់ រួមទាំងផុតពីការប្រឈមជាប់ពន្ធធនាគារហើយ ខណ:ដែលកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ គាត់ត្រូវបានព្រះរាជអាជ្ញាបានស្នើសុំដាក់ពន្ធនាគាររយៈពេល ៥ ឆ្ឆ្នាំ ពីបទសូកប៉ាន់អតីតប្រធានាធិបតីកូរ៉េ Park Geun-hye ។៣ឆ្នាំបន្ទាប់ សំណុំរឿងនេះបានបន្តទទួលបណ្តឹងឧទ្ធរណ៍ និងជំនុំជម្រះឡើងវិញពីប្រព័ន្ធតុលាការនៅទូទាំងប្រទេស ហើយតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលបានកាត់បន្ថយការកាត់ទោសរបស់លោក Lee Jae-yong និងដោះលែងគាត់នៅឆ្នាំ ២០១៨ ។
តុលាការកំពូលរបស់ប្រទេសនេះបានបញ្ជាឱ្យមានការជំនុំជម្រះឡើងវិញនៅឆ្នាំ ២០១៩។ខណៈពេលដែលកំពុងរង់ចាំការជំនុំជម្រះឡើងវិញនោះ នៅឆ្នាំ ២០២០ លោក Lee ត្រូវបានកាត់ទោសក្នុងសំណុំរឿងមួយទៀត ពីបទក្លែងបន្លំតម្លៃភាគហ៊ុន និងការក្លែងបន្លំគណនេយ្យ។ ប៉ុន្តែព្រះរាជអាជ្ញាមិនអាចចាប់ខ្លួនបានទេ ព្រោះតុលាការមិនព្រមចេញដីកាចាប់ខ្លួន។នៅក្នុងការកាត់ទោសជាថ្មីពីបទស៊ីសំណូកក្នុងឆ្នាំ ២០២១ តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលបានកាត់ទោសលោក Lee ឱ្យជាប់ពន្ធនាគាររយ:ពេល ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ ៨.៦ ពាន់លានវ៉ុន (៦៤ លានដុល្លារ)។ តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជារឿងគួរឱ្យសោកស្តាយដែល Samsung ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេស និងជាអ្នកច្នៃប្រឌិតពិភពលោកដ៏មានឥទ្ធិពល បានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម រាល់ពេលដែលមានការកែប្រែអំណាចនយោបាយ” ។

នៅទីបំផុត គាត់បានជាប់ពន្ធនាគាររយ:ពេល ១៨ ខែ បន្ទាប់មកត្រូវបានដោះលែងពីពន្ធនាគារមុនកាលកំណត់ ដោយសារតែគាត់ស្ថិតក្នុងបញ្ជីមនុស្ស ៨១០ នាក់ដែលត្រូវបានដោះលែងនៅថ្ងៃបុណ្យជាតិរបស់ប្រទេសកូរ៉េ។ ហើយសាលក្រមមិនមានកំហុសដែលប្រកាសនៅថ្ថៃទី៥ ខែកុម្ភ: ត្រូវបានគេចាត់ទុកថាជាការលើកទឹកចិត្តសម្រាប់សាជីវកម្មយក្សមួយនេះ ដោយការព្យាយាមស្វែងរកផ្លូវចេញពីការធ្លាក់ចុះជាសកលនៃបន្ទះឈីប និងស្មាតហ្វូន ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ ZingNews
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


