ព័ត៌មានអន្ដរជាតិ
មកដឹង ចំនួនពលករ វៀតណាម ត្រៀមចំណាកស្រុកទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៤ នេះ
ដើម្បីជួយបង្កើន ក៏ដូចជាជំរុញទៅដល់សេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំ ២០២៤ នេះបានដាក់ទិសដៅបញ្ជូនពលករស្របច្បាប់ប្រមាណ ១២៥,០០០ នាក់ឲ្យចំណាកស្រុកទៅធ្វើការនៅប្រទេសដែលមានទីផ្សារក្រាក់ៗដូចជា ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nguyen Nhu Tuan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រោមក្រសួងការងារ យោធិនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ពលករប្រមាណ ៦៣,០០០ នាក់នឹងហោះទៅធ្វើការនៅជប៉ុន ខណៈ ៤៨,០០០ នាក់ទៅកោះតៃវ៉ាន់ និង ៨,៥០០ ទៅកូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជាប្រទេសមានប្រាក់ខែខ្ពស់ៗ ។
លោកអនុប្រធានបញ្ជាក់បន្ថែមថា ការបញ្ជូនពលករទៅធ្វើការក្រៅប្រទេស មិនមែនត្រឹមតែជាការបង្កើតការងារ និងជួយរកប្រាក់ចំណូលទៅដល់កម្មករ ក៏ដូចជាកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែនេះថែមទាំងជាផ្លូវបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសនាពេលអនាគតផងដែរ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ វៀតណាមបានបញ្ចេញពលករស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេសប្រមាណជា ១៥៩,០០០ នាក់ ពោលសម្រេចបានតាមផែនការប្រចាំឆ្នាំរហូតដល់ ១៣៣.៣ ភាគរយ ហើយនេះក៏ជាចំនួនពលករវៀតណាមដែលចំណាកស្រុកទៅធ្វើការនៅបរទេសច្រើនជាងគេបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ។
ចំណែកទីផ្សារក្រាក់ៗដែលបន្តទទួលយកពលករចំណាកស្រុកវៀតណាមក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះរួមមាន ជប៉ុនទទួលយកជាង ៨០,០០០ នាក់ ស្របពេលដែលតៃវ៉ាន់មានជាង ៥៨,០០០ នាក់ និងកូរ៉េខាងត្បូង ១១,000 នាក់ ខណៈបច្ចុប្បន្នវៀតណាមមានពលករចំណាកស្រុកប្រមាណ ៦៥០,០០០ នាក់ស្ថិតក្នុងប្រទេស និងដែនដីចំនួន ៤០ នៅលើពិភពលោក ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


