Connect with us

ព័ត៌មានអន្ដរជាតិ

បុរសដែលដាក់សួតដែកទទួលមរណភាពហើយក្នុងវ័យ ៧៨ ឆ្នាំ

បានផុស

នៅ

លោក Paul Alexander ជាបុរសដែលបានប្រើសួតដែកដើម្បីដកដង្ហើមអស់ជាច្រើនទស្សវត្ស បន្ទាប់ពីឆ្លងជំងឺស្វិតដៃជើងកាលពីកុមារភាព បានទទួលមរណភាពហើយក្នុងវ័យ ៧៨​ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី​១៤ ខែមីនា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Daniel Spinks ដែលជាមិត្តភ័ក្រ្តដ៏យូរលង់ម្នាក់របស់លោក Alexander បាននិយាយថា បុរសសួតដែករូបនេះបានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងអាយុ ៧៨ ឆ្នាំនៅមន្ទីរពេទ្យ Dallas ។ លោក​បាន​និយាយ​ថា ថ្មីៗ​នេះ Alexander ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​ពិតប្រាកដនៃ​ការ​ស្លាប់នេះ​នោះ​ទេ ។

គួររំឭកថា Alexander​ ដែលជាបុរសសួតដែក​បានទទួលការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោក បន្ទាប់ពីមានការផ្សព្វផ្សាយពីជីវីតដ៏លំបាក និងការតស៊ូរបស់គាត់រស់នៅក្នុងបំពង់សួតដែកដើម្បីដកដង្ហើម និងការបំផុសគំនិតវិជ្ជមានរបស់គាត់ដែលផ្ដល់ក្ដីសង្ឃឹមដល់ជនពិការផ្សេងទៀត ។

Alexander បានឆ្លងជំងឺស្វិតដៃជើងនៅឆ្នាំ ១៩៥២ នៅពេលគាត់មានអាយុ ៦ ឆ្នាំ ។ គាត់ខ្វិនតាំងពី ក ចុះក្រោម ហើយបានចាប់ផ្តើមប្រើសួតដែក ដែលជាបំពង់ស៊ីឡាំងរុំរាងកាយរបស់គាត់ ខណៈដែលសម្ពាធខ្យល់នៅក្នុងបន្ទប់ខ្យល់ចេញចូលពីសួត អាចធ្វើឲ្យគាត់អាចដកដង្ហើមរស់រានមានជីវិតបាន ។

បើទោះបីជាប់ក្នុងសួតដែក បន្ទាប់ពីកើតជំងឺស្វិតដៃជើងកាលពីកុមារភាព ប៉ុន្តែលោក Paul Alexander បានទទួលបានសញ្ញាបត្រច្បាប់ ទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច សរសេរសៀវភៅអំពីជីវិតរបស់គាត់ បង្កើតមាតិកាដែលមានអ្នកតាមដានច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបំផុសគំនិតមួយទាក់ទងនឹងទស្សនវិស័យវិជ្ជមានរបស់គាត់ទៅកាន់អ្នកតាមមដាននៅលើគណនី TikTok របស់គាត់ ។

គួរបញ្ជាក់ថា ជំងឺស្វិតដៃជើងធ្លាប់ជាជំងឺដ៏គួរឲ្យខ្លាចបំផុតរបស់សហរដ្ឋអាមេរិក ខណៈមានអ្នកខ្វិនរាប់ពាន់ករណីផ្ទុះឡើងជារៀងរាល់ឆ្នាំ ។ ជំងឺនេះប៉ះពាល់ដល់កុមារជាចម្បង ប៉ុន្តែនៅឆ្នាំ ១៩៧៩ ជំងឺនេះត្រូវបានអាមេរិកប្រកាសលែងមានការរីករាលដាលទាំងស្រុង ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៤៨ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម